សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃចន្ទទី០១ ខែមិថុនា ស្អែកនេះ

អត្ថបទដោយ៖
Kien Sereyvuth

តាមការគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចលើកញ្ចប់ថវិកាជាតិប្រមាណ៣០០លានដុល្លារអាម៉េរិក ដើម្បីកសាងផ្លូវចំនួន៣៤ខ្សែ នៅក្នុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner