ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឯកភ្នំ និងប្រធានគណបក្សខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ជួយដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាតនិងកំពុងជួបការលំបាកខ្លាំង រស់នៅតំបន់ទន្លេសាប ក្នុងឃុំកោះជីវាំង

អត្ថបទដោយ៖
Kien Sereyvuth

អំណោយស្បៀង និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង តាមរយៈ ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានស្រុកឯកភ្នំ និងឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជន ខេត្តបាត់ដំបង បានពាំនាំយកមកចែកជូនដល់គ្រួសារកំពុងតែជួបការលំបាកខ្លាំងដោយសារ តែការរាតត្បាតជាសកលពីជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-19ក្នុងរយៈពេលកន្លងមក។ ដោយ ក្នុង១គ្រួសារៗ ទទួលបាននូវ៖ អង្ករ២៥គក្រ, មី១កេស, ភេសជ្ជៈ ២កេស, អំពូលសូឡា១ឈុត, ទឹកត្រី-ទឹកស៊ីវអ៊ីវ ៤យួរ, សៀងផ្អែម ៥គីឡូក្រាម,ត្រីខ១យួ និងថវិកាចំនួន ៥ម៉ឺនរៀល។ ក្នុងនោះក៏មានឧបត្ថម្ភជូនដល់ប្រជាការពារចំនួន ១០នាក់ ដោយក្នុងម្នាក់ៗ ក៏ទទួលបាននូវការឧបត្ថម្ភដូចៗគ្នានិងបានប្រគេនបច្ច័យកដាងវត្តនៅទីនោះផងដែរ។ពិធីចែកអណោយនេះបានប្រព្រឹត្តទៅ នៅ”វត្តអន្លង់តាអួរ”ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ខែឧសភា កន្លងទៅថ្មីៗនេះ។

ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកឯកភ្នំ បានថ្លែងដោយពាំនាំ នូវការសាកសួរសុខទុក្ខពីសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចតែងតែផ្សារភ្ជាប់ពីសុខទុក្ខ​ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដើម្បីឆ្លើយតបពីតម្រូវការពីការលំបាកផ្សេងៗនិងបញ្ហាប្រឈមនានា តាមរយៈក្រុមការងារថ្នាក់ជាតិ ក៏ដូចជាក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលចុះផ្ទាល់នៅតាមភូមិឃុំស្រុកនៅទីនេះ។ជាពិសេសទៀតនោះ តាមរយៈ សម្តេចក្រឡាហោម ស ខេង ដែលជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង ផ្ទាល់ដែលតែងតែគិតគូរនិងបានយកចិត្តទុក្ខដាក់ពីជីវភាពក្នុងការរស់នៅប្រចាំថ្ងៃ របស់បងប្អូន នៅតាមសហគមន៍មូលដ្ឋានកន្លងមក ដោយផ្តោតចំពោះបងប្អូនដែលមានជីវភាពក្រីក្រពិតប្រាកដនិងកំពុងតែជួបការលំបាកខ្លាំង ដោយសារតែការប្រឈមពីវិបត្ត កូវីដ-19ដែលមកទល់ពេលនេះ បញ្ហានេះនូវតែជាបញ្ហាកង្វល់ របស់ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរនៃរដ្ឋបាលដែនដីគ្រប់ថ្នាក់ក្នុងខេត្ត ដែលតែងតែរួមគ្នាគិតគូរពីជីវភាពប្រចាំថ្ងៃរបស់បងប្អូនដោយបានណែនាំដល់អាជ្ញានៅមូលដ្ឋានផ្ទាល់ មិនត្រូវទុក្ខឲ្យបងប្អូនណាម្នាក់ស្លាបដោយសារអត់បាយនោះទេ ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានសង្កត់ធ្ងន់បន្ថែមថា៖ គណបក្សប្រជាជនកម្ពុជា តែងតែផ្សារភ្ជាប់ពីជីវភាព និងសុខទុក្ខ របស់ បងប្អូននៅគ្រប់គ្រាលំបាកនិងគ្រប់កាលៈទេសៈ​​ ។ការផ្តល់យុត្តិធម៌តាមរយៈការផ្តល់ការគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកន្លងមកពិតជាធ្វើឲ្យសង្គមជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម និងជីវភាពប្រចាំថ្ងៃរបស៎បងប្អូន។

ឯកឧត្តម ងួន រតនៈ បានថ្លែងថា៖ ក្នុងនាម ជាគណៈអភិបាលខេត្តផង និងជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងផង ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចក្រឡាហោម ស ខេង ដែលតែងតែផ្សារភ្ជាប់ពីសុខទុក្ខ​ និងពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈឯកឧត្តមប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកឯកភ្នំ និងបានចុះផ្ទាល់ដើម្បីសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ ស្រុកផ្ទាល់។ ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់បងប្អូនដែលបានគាំទ្រគណបក្សប្រជាជនកន្លងមក ដើម្បីទុកឱកាសឱ្យគណបក្សប្រជាជននៅតែបន្តដឹកនាំដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងជាពិសេសធ្វើឲ្យខេត្តបាត់ដំបង មានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ និងឯកឧត្តម សេង យូអ៊ាន់ ក៏បានផ្តាំផ្ញើ ដល់បងប្អូនទាំងអស់ដែលរស់នៅក្នុងឃុំកោះជីវាំង “តំបន់បឹងទន្លេសាប”បន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងនិងការចម្លង កូវីដ-19។សូមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងបាននិងទប់ស្កាត់ពីការឆ្លង និង ចម្លងមេរោគ កូវីដ-19រលកលើកទី២ ដែលអាចកើតឡើងជាថ្មីឡើងវិញពីការធ្វេសប្រហែស នៅតាមមូលដ្ឋានរបស់ខ្លួន​ និងក្រុមគ្រួសារបងប្អូន។ឯកឧត្តមប្រធានគណបក្សខេត្តបាត់ដំបង និង ប្រធានក្រុមការងារគណបក្សស្រុកឯកភ្នំ ក៏បានថ្លែងអំពាវនាវដល់បងប្អូនដែលរស់នៅក្នុងស្រុកឯកភ្នំ ជាពិសេសរស់នៅតំបន់ព្រៃលិចទឹកនិងតំបន់នៃដែនអភិរក្សជីវៈចម្រុះបឹងទន្លេសាប ក្នុងឃុំកោះជីវាំង ដែលរស់នៅ និង ពឹងផ្អែកតែការប្រកបមុខរបរនេសាទដើម្បីចិញ្ចឹមជីវិតនោះត្រូវប្រកបរបរនេសាទឲ្យបានសមស្រប។ត្រូវបញ្ឈប់ពីការកាប់បំផ្លាញព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូន​ និងមិនត្រូវប្រព្រឹត្តការនេសាទខុសច្បាប់ដែលច្បាប់ជលផលបានហាមឃាត់ដាច់ខាត។

គ្រប់អាជ្ញាធរនិងសហគមន៍ និងជំនាញក៏ត្រូវចុះអប់រំផ្សព្វផ្សាយ ជម្រុញដល់បងប្អូនប្រកបមុខរបរនេសាទបែបលក្ខណៈគ្រួសារ ដើម្បីរក្សានូវព្រៃលិចទឺក និងពូជត្រីពងកូនដល់កូនចៅយើងជំនាន់ក្រោយៗទៀត។ជាពិសេសត្រូវតែបញ្ឈប់កុំឱ្យមានដាក់រាយមង បណរ៉ាវក្រឡាញឹក និងឧបករណ៍បទល្មើសនេសាទផ្សេងៗដទៃទៀត នៅក្នុងរដូវបិទនេសាទ ឆ្នាំ២០២០ នេះ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner