ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងារទី៣នៃ “គ.យ.ក.ស” សាលាដំបូង និងអយ្យការ អមសាលាដំបូងជួយឧបត្ថម្ភថវិកា ៣លានរៀលដល់នាយប៉ុស្តិ៍រដ្ឋបាលក្តុលសែនជ័យ
ខេត្តកំពង់ ឆ្នាំង៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់មកលើមន្ត្រីថ្នាក់ក្រោមបន្ទាប់ ពីបានទទួលបានព័ត៌មានថា មានករណី ហិង្សាមួយកេីតឡេីង នៅចំណុច១០៤ ភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកលើលោក ឃួន ខន ប៉ុស្តិ៍ រដ្ឋបាលក្តុលសែនជ័យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ខណៈពេលកំពុង យកដីកាកោះអោយឈ្មោះ ដួង ទូច ដែលជាជនសង្ស័យ ក៏ត្រូវកូនប្រុស គេលួចវាយនឹងដំបងចំក្បាលបណ្តាលអោយរងរបួសធ្ងន់ ក្នុងការអនុវត្តន៍ដីការបស់តុលាការ អំឡុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនោះ ទូទាំងប្រទេស។
ក្នុងនាមឯកឧត្តរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាដោះស្រាយការកកស្ទះសំណុំរឿង ព្រមទាំង ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងារទី៣៖ ទទួលបន្ទុកការអនុវត្តន៍ យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាខេត្តកំពង់ឆ្នាំង នៃ “គ.យ.ក.ស” ព្រមទាំងឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការ ជាអុប្រធានក្រុម, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកដ្ឋាន ជាអនុប្រធានក្រុម និងគណៈប្រតិភូអមដំណើរបាន បានជួយឧបត្ថម និងលេីកទឹកចិត្តជាទឹកប្រាក់ចំនួន ២លាន រៀល បន្ថែមពីលេីប្រាក់ឧបត្ថម ដែលលោក អ៊ិត សុធា បានឧបត្ថមចំនួន ១លាន រៀលកន្លងទៅ ដល់លោកមេប៉ុស្តិ៍ក្តុលសែនជ័យ ដែលបានខិតខំចូលរួមយ៉ាងស្រស្រាក់ស្រស្រាំក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង តែបែរជាទទួលរងគ្រោះថ្នាក់ដល់ខ្លួនឯងបែបនេះ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកងកម្លាំង ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មដេីម្បីរួមគ្នាដោះស្រាយបញ្ហាសំណុំរឿងកកស្ទះ តាមគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ព្រមទាំងជនរងគ្រោះ និងកងកម្លាំងទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កេីត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមជីវសុងហាក់ប្រធានក្រុមការងារទីបី គ,យ,ក,ស ព្រមទាំសហការរី និងលោក តេង រតនា ប្រធានសាលាដំបូង និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់ដល់ការអនុវត្ត ការងាររបស់មន្រ្តីនគរបាលយុត្តធម៌កន្លងទៅ៕ធ.ដ
ដោយ ប៊ុន រដ្ឋា