សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ ដោយសូមឱ្យបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩  ដ៏កាចសាហាវ  បេីទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។ 

សម្ដេចបានបន្តថា យេីងមិនបានភ្លេចទេពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុនចាប់តាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាពនិងរីកចម្រេីនមកដល់សព្វថ្ងៃ។ សម្ដេចក៏សុំអរគុណអ្នកដែលបានបង្ហោះរូបសម្ដេច និងក្រុមគ្រួសារ ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំក៏ដូចជាការតស៊ូខិតខំប្រឹងប្រែង របស់បងប្អូនជនរួមជាតិទម្រាំយេីងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយេីងមិនត្រូវបណោ្តយខ្លូនអោយរងគ្រោះថ្នាក់ ដោយសារតែការធ្វេសប្រហែសនឹងការមេីលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ ១៩នោះទេ។  

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព  និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស។ សូមជូនពរបប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner