ក្រុមការងារចុះជួយសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលចុះ អប់រំពីការរក្សាអនាម័យ ចែកម៉ាស់ និងសាប៊ូ ដល់ កម្មករ-កម្មការនី រោងចក្រ ដើម្បីទប់ស្កាត់ ការឆ្លងមេរោគកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានដឹកនាំក្រុមការងារ មានឯកឧត្តម នៃ និយម ប្រធានគណៈពង្រឹងភូមិថ្មី លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ រួមជាមួយនឹងយុវជន ស.ស.យ.ក ចុះជួយសង្កាត់ និងភូមិ ទាំងអស់ នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានចុះ អប់រំណែនាំពីការធ្វើអនាម័យ ចែកម៉ាស់ និងសាប៊ូ ដល់កម្មករ កម្មការនី រោងចក្រ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃ មេរោគកូវីដ១៩ នៅកម្ពុជា ទៅតាមការអំពាវនាវឡើង របស់ប្រមុខដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល អភិបាលខេត្តកណ្តាល ឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាត់នៃជំងឺនេះ ដោយឱ្យអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល អោយបានត្រឹមត្រូវ។

នៅក្នុងឱកាសនោះ លោកជំទាវ ប្រធានគណៈពង្រឹងមូលដ្ឋានសង្កាត់តាខ្មៅ រួមជាមួយ សមាជិក បានចុះទៅតាមរោងចក្រ  បានបញ្ជាក់ដល់បងប្អូន កម្មករ-កម្មការនី ដែលកំពេញបំពេញការងារនៅក្នុងរោងចក្រថា បើទោះបីជាក្នុងរយៈពេលចុងក្រោយនេះ មិនមានកំណើនប្រជាពលរដ្ឋក្នុងការឆ្លងជំងឺកូវីដ១៩នេះនៅក្នុងខេត្តកណ្ដាលក្ដី តែនៅក្នុងប្រទេសនៅតែមានដោយសារ ការនាំចូលពីខាងក្រៅប្រទេសមួយដូច្នេះយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ដូច្នេះយើងត្រូវតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនាម័យខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានពន្យល់ដល់បន្ថែមដល់បងប្អូនកម្មករ-កម្មការនីផងដែរថា បើមានករណីសង្ស័យរោគសញ្ញា ណាមួយ ដូចទៅនិងរោគសញ្ញាក្តៅ ក្អក លើសពៅ៣៨ អង្សាសេរ ឬដូចទៅនិងការបង្ហាញរបស់ក្រសួងសុខាភិបាល ត្រូវប្រញ៉ាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅតាមមណ្ឌលសុខភាពនៅជិតផ្ទះជាបន្ទាន់ ដើម្បីធ្វើការព្យាបាលអោយបានទាន់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ១៩ សម្រាប់ខេត្តកណ្តាល មានចំនួន២ ករណីដែលជាជនជាតិខ្មែរ បានជាសះស្បើយ ត្រឡប់ទៅគេហដ្ឋានវិញ បន្ទាប់ពីបាន បានមើលថែយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner