ក្មេងស្ទាវមួយក្រុមបានយកដបស្រាវាយក្បាលបុរសម្នាក់បណ្ដាលឱ្យហូរឈាមស្រោចខ្លួន និងយកទូរស័ព្ទ១គ្រឿងហើយគេចខ្លួនបាត់
ភ្នំពេញ៖ បុរសវ័យចំណាស់២នាក់ បានចូលផឹកសុីក្នុងហាងមួយកន្លែងត្រូវក្រុមក្មេងស្ទាវវាយ១ដបស្រាបែកក្បាលហូរឈាមស្រោចខ្លួនរួចបន្លំយកទូរស័ព្ទដៃជនរងគ្រោះ ទៅបាត់មួយគ្រឿងទៀតកាលពីវេលាម៉ោង១១ និង១៥ នាទីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០ ឋិតនៅហាងយីហោ ជំនោលីលី តាមបណ្ដោយផ្លូវលេខ២៧១ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមសម្ដីបុរសម្នាក់ដែលអង្គុយផឹកសុីជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកគាត់ពីរនាក់ជនរងគ្រោះ បានមកអង្គុយផឹកស៊ីនៅហាងជំនោលីលី និងបានហៅស្រាបៀរកម្ពុជាដបចំនួនពីកញ្ច្រែងស្មើនឹង១២ដបមកផឹក ពេលដែលកំពុងតែអង្គុយផឹកបុរសជនរងគ្រោះ បានហើយនារីមកអង្គុយក្បែរថាស្រីអូន មកអង្គុយជិតបងចាំបងឱ្យលុយ។
ប្រភពព័ត៌មានបានបន្តថា ពេលដែលបាននារីអង្គុយជិត ជនរងគ្រោះក៏បានផឹកស៊ីហើយនិយាយលេងធម្មតា ពេលនោះក៏មានក្រុមក្មេងស្ទាវដែលអង្គុយផឹកស៊ីនៅតុជិតនិងដើរមក ហើយបានយកដបស្រាបៀរវាយក្បាលបុរសជាជនរងគ្រោះ បណ្ដាលឲ្យបែកក្បាល រួចក៏បានបន្លំយកទូរសព្ទដៃម៉ាក iphone មួយគ្រឿងរបស់ជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ពេលនោះបុរសជាជនរងគ្រោះបានខ្ចីទូរស័ព្ទរបស់មិត្តភក្កិបានខលទៅក្រុមគ្រួសារឲ្យមកដឹងទៅព្យាបាលរបួសនៅមន្ទីរពេទ្យ និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីឱ្យសមត្ថកិច្ច ស្រាវជ្រាវចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕ធ.ដ
ដោយ៖ ជីម ភារ៉ា