សម្តេចភក្តី សាយ ឈុំ អញ្ជេីញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ឈិន ឈាង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ឈិន ឈាង វីរ:សិល្បករផ្នែកអាយ៉ៃ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៣:៥៥នាទីល្ងាច ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្ននេះ សពត្រូវបានតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាន នៃសព ផ្ទះលេខ២ ផ្លូវលេខ៦១៦ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សព នឹងត្រូវដង្ហែទៅបញ្ជុះនៅវត្តក្រាំងស្លែង ភូមិស្តុកប្រិយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ  ទី១ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner