ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងយុវជនគណបក្ស និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាសមាជិកគណៈកម្មកាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងយុវជនគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះឯកឧត្តមអ្នកតំណាងរាស្ត្របានណែនាំ ជំរុញលើទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជន ឱ្យបន្តយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យ ក៏ដូចជាការអប់រំ ផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការទប់ស្កាត់ករឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានោះឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ ។

ឯកឧត្តមអ្នកតំណាងរាស្ត្រក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ អាវរងា ក្រមា ថវិកា និងសម្ភារសម្រាប់ចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមានម៉ាស់ អាល់កុលលាងដៃ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឳ បានអញ្ជើញចូលរួមកម្មវិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សស្រុក ក្រោមអធិបតីភាពឯកឧត្ដម ចាយ បូរិន សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner