​អ្នកជំនាញ​កំពូល​អាមេរិក​និយាយ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លានដូ​ស​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ ​ពិតជា​រឿង​ដែល​អាច​ធ្វើ​បាន​សម្រាប់​សហរដ្ឋអាមេរិក

​អាមេរិក​៖​ ​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​អា​ឡែ​រ​ហ្ស៊ី ​និង​ជំងឺឆ្លង​អាមេរិក​លោក​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​និយាយ​ថា​ ​គោលបំណង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​ការចែក​ចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​នៅ​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ដំបូង​នៃ​ការ​ចូលកាន់​តំណែង​របស់​លោក​នោះ​ ​គឺ​ពិតជា​រឿង​ដែល​អាច​ធ្វើ​បាន​ ​។​

ថ្លែង​ក្នុង​កម្មវិធី​ ​Meet​ ​T​h​e​ ​Press​ ​របស់​ទូរទស្សន៍​ NBC ​លោក​ ហ្វូ​ស៊ី​ ​បាន​និយាយ​ថា​ ​បេក្ខភាព​វ៉ាក់សាំង​ចំនួន​០​២​ថ្មី​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​និង​ ​ចន​សុ​ន​ អេ​ន​ ​ចន​សុ​ន​ ​អាច​នឹង​ផលិត​បាន​នា​ពេល​ឆាប់ៗ​នេះ​ ​ដោយ​នឹង​ដាក់​សំណើ​ទៅកាន់​និយ័ត​ករ​អាមេរិក​ដើម្បី​អនុម័ត​ ​ដែល​ប្រការ​នេះ​នឹង​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ ​។​

ការ​អត្ថាធិប្បាយ​របស់​លោក​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ខាងលើ​នេះ​ ​បាន​កើតឡើង​ចំ​ពេល​មាន​ការរិះគន់​អំពី​ល្បឿន​ដែល​សហរដ្ឋអាមេរិក​ ​កំពុង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​ដែល​បាន​សម្លាប់​មនុស្សជា​ង​៣​៩​ម៉ឺន​នាក់​ ​នៅ​ក្នុង​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​ ​។​ ​យ៉ាងណាមិញ​ ​ពលរដ្ឋ​អាមេរិក​ប្រមាណ​១​០​.​៦​លាន​នាក់​ហើយ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​៕​
​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner