វគ្គបំប៉នសមត្ថភាព ស្តីពី “ការអនុវត្តវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីអប់រំបែបស្ថាបនា និយមលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា”
អត្ថបទដោយ៖
ធី ដា
ខេត្តកំពង់ចាម ៖ វគ្គបំប៉នសមត្ថភាព ស្តីពី “ការអនុវត្តវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីអប់រំបែបស្ថាបនា និយមលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា” ត្រូវ បាន ផ្ដល់ ជូន លោកគ្រូ អ្នកគ្រូ ដែល ជា គ្រូឧទ្ទេសថ្នាក់ជាតិចំនួន២៥០ នាក់ ដែលបានធ្វើដំណាលគ្នាចំនួន០៤ ខេត្ត រួមមាន៖ ខេត្តតាកែវ កំពង់ចាម កំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង។
នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដែល ជា ថ្ងៃ ទី ៣នៃវគ្គបំប៉នសមត្ថភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន អញ្ជើញ ចុះពិនិត្យ និងផ្តល់អនុសាសន៍ដល់សិក្ខាកាម ដែលកំពុងទទួលការនៅសាលាគរុកោសល្យ និងវិក្រិត្តការខេត្តកំពង់ចាម។ វគ្គ បំប៉ននេះ ត្រូវ បាន រៀបចំដោយវិទ្យាស្ថានជាតិអប់រំ ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP I)៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕