ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ចំពោះកម្ពុជាគឺ ជាផ្លែផ្កា នៃ ទំនាក់ទំនងមិត្តភាពអមតៈ
នៅយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាក្រកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិដោយ សម្តេច បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជន ចិន បានផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសមកដល់រដ្ឋាភិ បាល នៃ ព្រះរាជាណាក្រកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការចូលរួមជួយ ទប់ស្កាត់ការឆ្លង ជំងឺកូវីដ១៩ ។
សម្តេចតេជោ បានប្រកាសទទួល យក ជំនួយឧបត្ថម្ភ ប្រកប ដោយចិត្តស្មោះបរិសុទ្ធនេះ ដោយហេតុផលថា បណ្តាប្រទេសជា ច្រើន នៅលើពិភពលោក និងប្រជាជនរាប់លាននាក់ ព្រមទាំងមេដឹកនាំ ជាន់ ខ្ពស់នៃប្រទេសមួយចំនួន បានទទួលការចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ ១៩រួចហើយ ដោយមិនចាំបាច់មានការបញ្ជាក់ ពីអង្គការសុខ ភាពពិភព លោកនោះទេ ។ ការសម្រេចចិត្តរបស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដោយសមស្របទៅនឹងសភាពការណ៍ជាក់ស្តែងនៃការគំរាមកាន់តែខ្លាំងឡើងៗ និងប្រឈមហានិភ័យកាន់តែខ្ពស់នៃជំងឺកូវីដ១៩ ទាំងនៅក្នុងពិភពលោក នៅ ក្នុងតំបន់និងនៅក្នុងប្រទេសកម្ពុជា ។
ជំនួយឧបត្ថម្ភដ៏មានសារៈសំខាន់នេះក្នុងគ្រាបន្ទាន់នេះ បានឆ្លុះបញ្ចាំងឲ្យ ឃើញ នូ វ ទឹកចិត្តដ៏សប្បុរសធម៌របស់បក្ស រដ្ឋាភិបាល និងប្រជាជនចិន ចំពោះ ប្រជាជនកម្ពុជា ក្នុងដំណាក់កាលដ៏លំបាកនេះ ដូចដែលឯកឧត្តម ស៊ី ជិនភីង អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ធ្លាប់បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានចាប់ផ្តើមសករាជថ្មី នៅក្នុងការអនុវត្តគោលនយោបាយជោគវាសនារួម ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបានឈានដល់កំរិតថ្មីមួយទៀត ។ យើងគប្បីរំលឹកថា ក្នុងពេលដែលជំងឺកូវីដ១៩កំពុងតែ ចាប់ផ្តើមវាយលុក ខ្លាំងជាលើកដំបូងនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនតូចទៀត នៅ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញ បំពេញទស្សនកិច្ចពិសេសនៅរដ្ឋធានីប៉េកាំង និងបានជួបពិភាក្សាជា មួយ ឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតីចិន និងឯកឧត្តម លី ខឺឈាង នាយ ករដ្ឋមន្ត្រីចិន ។
តាមរយៈដំណើរទស្សនកិច្ចនេះ ៖ ១-ការរួមសុខរួមទុក្ខជាមួយមិត្ត ក្នុងគ្រាដែល លំបាកបំផុត ជាការបង្ហាញនូវស្មារតីនៃកិច្ចព្រមព្រៀង នយោបាយជោគ វាសនារួមគ្នា , បង្ហាញពីសាមគ្គីភាពរឹងមាំកម្ពុជា-ចិន និងចំណងមិត្តភាព ដែកថែបរវាងប្រទេសទាំងពីរ ២-ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើក កម្ពស់ ឈានទៅរកកម្រិតថ្មីមួយទៀត ៣ -ពង្រឹងស្មារតី និងជំនឿចិត្ត សំរាប់ ប្រជាជននិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសចិន បន្តរួម រស់ជាមួយប្រជាជនចិន ក្នុងស្ថានភាពដ៏សែនលំបាកនេះ ។ ពេលនោះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រជាជនចិនចាត់ទុកថាជា «វីរបុរស សង្ហា ដើរ បញ្ច្រាសទិស ប្រឆាំង កូវីដ១៩» ។ បន្ទាប់មកទៀត គឺនៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបំពេញទស្សន កិច្ចនៅព្រះរា ជា ណាចក្រកម្ពុជា ក្រៅពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាង ប្រទេសទាំងពីរ ការបញ្ជាក់ពីជំហររបស់ចិន ក្នុងការបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំ ដោយធ្វើយ៉ាងណារក្សាឲ្យបាននូវអធិបតេយ្យ និងភាពថ្លៃថ្លូររបស់កម្ពុជា ភាគី ចិនបានបន្តសន្យាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កម្ពុជាមុនគេទៀតផង ។ ពេលនេះកិច្ចសន្យាទាំងអស់នេះ បានក្លាយជាការពិត និងបានធ្វើឲ្យ ប្រជា ជនកម្ពុជា មានក្តីរីករាយជាពន្លឹក និងសូមថ្លែង អំណរគុណ ដ៏ជ្រាល ជ្រៅជាអនេកប្បការ ជូនគណបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដោយ ចិត្តស្មោះសរជាទីបំផុត ។
មកដល់ពេលនេះ ពិភពលោកនៅតែប្រឈមនូវភាពមិន ច្បាស់លាស់ ចំពោះ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនដឹងថា តើវានៅបន្តរស់រាន មានជីវីត ដល់ពេលណា វាប៉ះពាល់ក្នុងទំហំប៉ុនណា សំរាប់ពិភពលោកទាំងមូល សំរាប់ តំបន់ និងដោយឡែកសំរាប់ប្រទេសកម្ពុជាយើង ។ ជាក់ស្តែងរ ហូត មកដល់ពេលនេះ ថ្វីបើជំងឺដ៏កាចសាហាវនេះបាន នឹងកំពុងបង្កការ លំបាក បង្កើតជាបន្ទុកធ្ងន់ធ្ងរសំរាប់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងណាក្តី ប៉ុន្តែយើងបាន ជំនះទៅលើផលវិបាកពីជំងឺនេះដោយជោគជ័យ ។ ដោយអនុវត្ត វិធានការ ដ៏ម៉ឺងម៉ាត់រ បស់រដ្ឋាភិបាល ក៏ដូចជារាល់បណ្តាអនុសាសន៍របស់សម្តេចតេជោ ប្រទេសយើងមិនមានអ្នកស្លាប់ មិនមានការបិទប្រទេស និងមិនមាន ឆ្លង ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំណាមួយឡើយ ។ បច្ចុប្បន្ននេះ ការឆ្លង ជំងឺកូវីដ១៩ ពីបងប្អូនពលករខ្មែរដែលចេញមកពីប្រទេសថៃ តាមបណ្តា ខេត្ត ជាប់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលយកចិត្ត ទុកដាក់ក្នុងការ ដោះ ស្រាយស្ថានការណ៍នេះយ៉ាងម៉ឺងម៉ាត់បំផុត ដោយមិនឲ្យមានលេចធ្លាយ ការឆ្លង រីករាលដាលចូលមកជ្រៅក្នុងប្រទេសឡើយ ។ បើទោះបីជាមានការឃើញ ការឆ្លងជំងឺកូវីដ១៩ក្នុងចំនួនតិចតួចនៃបណ្តាពលករខ្មែរមកពីប្រទេសថៃ ប៉ុន្តែ យើងនៅតែគ្រប់គ្រងស្ថានការណ៍បាន តាមរយៈការត្រួតពិនិត្យយ៉ាងដិតដល់ ការធ្វើចតាឡីស័កយ៉ាងម៉ត់ចត់ និងការយកចិត្តទុកដាក់អ្នកជំងឺ ដោយមិ នមាន ការធ្វេសប្រហែសឡើយ ។ ដូច្នេះយើងនៅតែបង្កើនប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ចាប់ពីម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗ និងក្នុងក្របខណ្ឌទូទាំងប្រទេស ។
ជាថ្មីម្តងទៀត ប្រជាជនកម្ពុជាសូមថ្លែងអំណរគុណចំពោះភាគីចិន ជាបងប្អូន ដ៏ស្មោះត្រង់ ជាមិត្តដែកថែប និងអមតៈ ដែលបានផ្តល់ ជំនួយវ៉ាក់ សាំងការពារជំងឺកូវីដ១៩ ដើម្បីជួយរួមចំណែកក្នុងការដោះ ស្រាយវិបត្តិ សុខភាពសាធារណៈសកលនេះ និងផ្តល់ក្តីសង្ឃឹមថា នឹងទទួលបាន នូវ ការជួយឧបត្ថម្ភជាបន្តទៀតក្នុងពេលខាងមុខ។ ប្រជាជនយើងក៏ខិតខំអនុវត្តនូវអនុសាសន៍ដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីរួមគ្នាជួយទប់ស្កាត់ និងដណ្តើមជោគជ័យឲ្យបានទៅលើជំងឺកូវីដ១៩ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យការរីកចម្រើន និងកំណើនខ្ពស់ នៅ ក្នុង ឆ្នាំ២០២១នេះ និងបណ្តាឆ្នាំខាងមុខ ៕