ក្រុមបាល់ទាត់ នារីខេត្តកំពង់ស្ពឺណាហ្គាវើលដ៍ បន្តឈរកំពូលតារាងក្រោយយកឈ្នះខេត្តកណ្តាល

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ បន្តឈរកំពូលតារាង ក្រោយយកឈ្នះក្រុមនារីខេត្តកណ្តាល ដោយលទ្ធផល ១៧ ទល់នឹង០ នៃការប្រកួតបាល់ទាត់ជម្រេីសជេីងឯកនារី ឆ្នាំ២០២០ ក្នុងសប្តាហ៍ទី៧ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ រីឯ៤ប្រកួតផ្សេងទៀត សមាគមកីឡា ខ.ភ.ម យកឈ្នះ ក្រុមនារីបឹងកេត ១:០ , ក្រុមនារីខេត្តសៀមរាប យកឈ្នះ ក្រុមនារីខេត្តកំពង់ធំ ៥:១ , ក្រុមនារីខេត្តបាត់ដំបង យកឈ្នះ ក្រុមនារីព្រះខ័នរាជស្វាយរៀង ៤:៣ , ក្រុមនារីភ្នំពេញក្រោន យកឈ្នះក្រុមនារីខេត្តកំពង់ឆ្នាំង ១៣:០ ។

ចំណែកការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគ២ ក្រុមបាល់ទាត់ ខេត្តព្រៃវែង បានយកឈ្នះ ក្រុម សៀមរាប អេហ្វ ស៊ី ៤ទល់១ ខណៈក្រុម Tiffy Army U-21 បានយកឈ្នះ ក្រុមភ្នំពេញក្រោន ២ទល់១ បន្តឈរកំពូលតារាង ការប្រកួតជម្រេីសជេីងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ គិតត្រឹមសប្តាហ៍ ទី៨ ។

រីឯ៣គូរផ្សេងទៀត ក្រុម កោះកុង អេហ្វ ស៊ី ០ទល់១ ក្រុមភ្នំេពញក្រោន អាយុក្រោម២១ឆ្នាំ , ក្រុម ឬទ្ធីសែន ០ទល់១ I S I ដង្កោសែនជ័យ និងក្រុម សៀមរាប អេហ្វ ស៊ី ៦ទល់០ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ថា ការប្រកួតជម្រេីសជេីងឯកបាល់ទាត់នារី ឆ្នាំ២០២០ ក្រុមបាល់ទាត់ នារីខេត្តកំពង់ស្ពឺណាហ្គាវើលដ៍ ឆ្លងកាត់ការប្រកួត សប្តាហ៍ទី៧ ឈ្នះ៦ ចាញ់១ មាន១៨ពិន្ទុ បន្តឈរកំពូលតារាង ខណៈក្រុមនារីភ្នំពេញក្រោនស្ថិតនៅលេខ២ ឆ្លងកាត់៧ ប្រកួត ឈ្នះ៥ ស្មើ២ មាន១៧ពិន្ទុ ចំណែកក្រុមនារីខេត្តបាត់ដំបងស្ថិតនៅលេខ៣ ឆ្លងកាត់៧ប្រកួត ឈ្នះ៥ ស្មើ១ ចាញ់១ មាន១៦ពិន្ទុ ។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃស្អែកទី១៩ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា រួមទាំងផេក AMS TV 11 , ផេក AMS Central និងធ្វើការផ្សាយផ្ទាល់ការប្រកួតជម្រើសរើសជើងឯកបាល់ទាត់លីគ២ ឆ្នាំ២០២០ រវាងក្រុមខេត្តត្បូងឃ្មុំ ប៉ះ ក្រុម ខេត្តព្រៃវែង នៅវេលាម៉ោង ១៥:០០ នៅទីលានបាល់ទាត់ វិទ្យាព្រះសីហនុ ទីរួមខេត្តកំពង់ចាម ក្រៅពីនោះក៏មានការប្រកួត៤គូរទៀតផងដែរ ដោយក្រុមខេត្តស្វាយរៀង ប៉ះកោះកុង អេហ្វស៊ី , កំពង់ស្ពឺ ប៉ះឬទ្ធិសែន , សៀមរាប ប៉ះភ្នំពេញក្រោន U21 , និងTiffy Army U-21 ប៉ះ I S I ដង្កោសែនជ័យ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner