ចិនបង្ហាញពីមហិច្ឆិតាលុបបំបាត់ឧស្ម័នកាបូននៅត្រឹមឆ្នាំ2060

បរទេស៖ ការប្តេជ្ញាចិត្តចំពោះបញ្ហាលប់បំបាត់ឧស្ម័នកាបូនរបស់ប្រទេសចិនបានក្លាយទៅជាសកម្មភាពចូលរួមចំណែកដ៏ធំបំផុតលើពិភពលោក ជាមួយនឹងផែនការរបស់ខ្លួននឹងបញ្ចប់ទៅត្រឹមឆ្នាំ2060 ខាងមុខនេះ ដែលអាចធ្វើឱ្យកម្ដៅធ្លាក់ចន្លោះពី 0.2 ទៅ 0.3 អង្សារ។

ខាងក្រោមនេះគឺជាទិន្នន័យដែលវេទិកា WEForum ធ្វើការចេញផ្សាយអំពីព្រឹត្តិការណ៍សំខាន់ៗអំពីការចូលរួមថែរក្សាអាកាសធាតុពិភពលោករបស់ចិននៅពេលចុងក្រោយកន្លងមក៖

1.ដែនដីអភិរក្សចំនួន 28 ភាគរយនៃផ្ទៃដីសរុបខេត្តរបស់ចិនចំនួន 31 បានធ្វើការព្រាងចេញដាក់ឲ្យមាននូវទីតាំងតំបន់ក្រហម ឬ Red Line ដែលប្រើប្រាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ី ដោយនៅក្នុងនោះ 15 កន្លែងត្រូវបានផ្តល់អជ្ញាបណ្ណរួចរាល់ ដែលនឹងនាំឲ្យផ្ទៃដីសរុបសម្រាប់ការពារបរិស្ថានមានទំហំទៅដល់ 2.4 លានម៉ែត្រការ៉េ គឺស្មើទៅនឹងតំបន់អភិរក្សដែលបារាំង អាល្លឺម៉ង់ អេស្ប៉ាញ អុីតាលី និងតួកគី បូកបញ្ចូលគ្នា។

2.ជំរុញឲ្យក្រុមហ៊ុនអាជីវកម្មទាំងឡាយក្លាយទៅជាអ្នកដឹកនាំគេក្នុងកិច្ចការងារនេះដោយក្រុមហ៊ុនចិនជាច្រើនបានចាប់ផ្តើមដំណើរការជំហានដំបូងរបស់គេក្នងការការពារបរិស្ថានធម្មជាតិ ដែលជាការចូលរួមពីវិស័យឯកជន ដូចជាក្រុមហ៊ុនផលិតឧបករណ៍គ្រឿងសង្ហារឹមដ៏ល្បី Nature Home Co បានធ្វើការដាំដុះដើមឈើនៅលើផ្ទៃដីទំហំប្រមាណជា 1 លានម៉ែត្រការ៉េ ដែលក្រុមហ៊ុន 600ផ្សេងទៀតបានចុះកិច្ចព្រមព្រៀងដើម្បីអនុវត្តការងារនេះទាំងអស់គ្នា។

3.ដាំដើមឈើក្នុងទ្រង់ទ្រាយធំតាមរយៈទិន្នន័យចុងក្រោយបានបង្ហាញថា 4 ទសវត្សចុងក្រោយនេះចិនបានដាំដើមឈើថ្មីដល់ទៅច្រើនរាប់ពាន់លានដើមកាលពីឆ្នាំ2018 ។ ជាមួយគ្នានេះ ចិនក៏បានបញ្ជាទ័ពរបស់ខ្លួនរាប់ពាន់នាក់ក្នុងយុទ្ធនាការដាំដើមឈើនៅលើផ្ទៃដីដ៏ធំដែលមានទំហំស្នើស្មើនឹងប្រទេសអៀរឡង់៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner