លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងចុងក្រោយស្ដីពីស្តង់ដារ នៃនីតិវិធីប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ
ភ្នំពេញ ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំទ្វេរភាគីរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃព្រះរាជាណាចក្រថៃ លើសេចក្ដីព្រាងចុងក្រោយស្ដីពីស្តង់ដារ នៃនីតិវិធីប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់ លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
ចំពោះកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងចុងក្រោយស្ដីពីស្តង់ដារ នៃនីតិវិធីប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើ១១ចំនុចរួមមាន គោលបំណង មជ្ឍមណ្ឌលកិច្ចសហប្រតិបត្តិការកណ្ដាល សមត្ថភាពមន្ត្រី ការកំណត់អត្តសញ្ញាណជនរងគ្រោះ នីតិវិធីព្រហ្មទណ្ឌ ការចែករំលែកព័ត៌មានស៊ើបអង្កេត កិច្ចសហប្រតិបត្តិការអន្តរជាតិ ការចំណាយវិសោធនកម្ម SOP កាលបរិច្ឆេទ នៃការចូលជាធរមាន និងចាប់ពីថ្ងៃចុះហត្ថលេខាទៅ៕ ដោយ -រ៉ាវុធ