រដ្ឋមន្ត្រីក្រសួងព័ត៌មានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ឲ្យប្រកាន់វិជ្ជាជីវៈ កុំទៅថតយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់កំពុងបំពេញកិច្ចការងារ

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងព័ត៌មាន ការរំលឹករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី១៨មករា ឆ្នាំ ២០២១។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។

លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យ អ្នកសារព័ត៌មាន ត្រូវយល់ឲ្យបានច្បាស់ពីកិច្ចការងារនោះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទីកន្លែងនោះទេ ហើយត្រូវយល់ពីការងាររបស់សមត្ថកិច្ច៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner