វិស័យឯកជនចង់មាន គោលនយោបាយជាតិស្តីពីកៅស៊ូ

ភ្នំពេញ ៖ សម្រាប់ការស្វែងរកខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ ឬតម្លាភាព និងនិរន្តរភាព នៃផលិតកម្មកៅស៊ូកម្ពុជា ចាំបាច់ត្រូវការមានគោលនយោបាយជាតិស្តីពីកៅស៊ូ។ នេះបើតាមការលើកឡើងរបស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក្រោយពីមានកិច្ចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូ ពហុទីភ្នាក់ងារសម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ របស់អង្គការ WWF-Cambodia និងអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF)។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់AMSថា ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចយោគយល់គ្នានេះជារឿល្អសម្រាប់កិច្ចសហប្រតិបត្តិការ តែអ្វីដែលផ្នែកឯកជនចង់បាននោះគឺគោលនយោបាយជាតិស្តីពីកៅស៊ូ ដោយមានការជំរុញលើកទឹកចិត្តលើវិស័យកៅស៊ូដូចក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ ដែលបានប្រកាសគោលនយោបាយជាតិស្តីពីដំឡូងមីដូច្នេះដែរ។

លោកឧកញ៉ាបានមានប្រសាសន៍ថា៖ « ដូចក្រសួងពាណិជ្ជកម្មប្រកាសគោលនយោបាយជាតិស្តីពីដំឡូងមី ហើយយើងមានគោលនយោបាយវិស័យស្រូវ-អង្ករ នេះហើយដែលវិស័យឯកជនចង់បាន គឺគោលនយោបាយជាតិវិស័យកៅស៊ូ គោលនយោបាយជាតិដំណាំកសិ-ឧស្សាហកម្ម យ៉ាងទូលំទូលាយដែលគាំទ្រភាពជាទូទៅដល់កសិករជាជាងចុះអនុស្សរណៈដែលគាំទ្រទ្វេភាគី ឬត្រីភាគី»។

រូបភាព ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ៖ « ការចុះMOUដែលបានធ្វើឡើងជាការគាំទ្រវិស័យកៅស៊ូផ្នែកណាមួយ ដើម្បីឈានទៅទ្រទ្រង់វិស័យកៅស៊ូទាំងមូល។ នេះជាការល្អ តែអ្វីដែលយើងចង់បាននោះគឺគោលនយោបាយជាតិ វិស័យកៅស៊ូ ដែលលើកទឹកចិត្តដល់អ្នកដាំកៅស៊ូ និងអ្នកធ្វើអាជីវកម្មកៅស៊ូ ដើម្បីអាចទាក់ទាញអ្នកវិនិយោគឱ្យមកអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជា»។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាកិច្ចខិតខំប្រឹងប្រែងធ្វើការជាដៃគូរវាងអង្គការ WWF- កម្ពុជា ជាមួយទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធបច្ចេកទេស និងការទទួលខុសត្រូវ ដែលភាគីទាំងអស់ចូលរួមចែករំលែកចំណេះដឹង និងព័ត៌មានស្តីពីផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព និងអាចចូលរួមក្នុងគោលនយោបាយលើខ្សែសង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ។

លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF-Cambodia បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នានេះក៏ផ្តល់នូវឱកាសសម្រាប់ការកសាងសមត្ថភាពក្នុងការអនុវត្តផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពជំរុញការចូលរួមរបស់អ្នកដាំកៅស៊ូតូចៗក្នុងការការពារធនធានធម្មជាតិរបស់សហគមន៍។ តួអង្គសំខាន់ៗដែលពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជនអង្គការក្រៅរដ្ឋាភិបាល និងម្ចាស់ដីតូចៗនៅខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់ផលិតកម្មកៅស៊ូប្រកបដោយចីរភាពរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជនជាតិដើមភាគតិចរបស់កសិករកៅស៊ូ និងជីវភាពកម្មករ។

ឯកឧត្តម ប៉ុល សុផា បានមានប្រសាសន៍ថា “បច្ចុប្បន្ននេះអ្នកដាំកៅស៊ូចំនួន 100 នាក់មកពីតំបន់ការពារសហគមន៍ចំនួន 5 ជាប់នឹងដែនជម្រកសត្វព្រៃស្រែពកបានគាំទ្រអនុស្សរណៈនេះ។ ការបណ្តុះបណ្តាលចាំបាច់គួបផ្សំនឹងការបង្ហាញជាក់ស្តែង និងបទពិសោធន៍ផ្ទាល់នៅទីតាំងចម្ការកៅស៊ូដល់ម្ចាស់ដីកៅស៊ូ 60 នាក់និងមន្ត្រីរដ្ឋាភិបាលមកពី20ខេត្តនៅទូទាំងប្រទេស។ ផែនការអំពាវនាវឱ្យមានការឈានដល់ម្ចាស់ចម្ការកៅស៊ូចំនួន 300 នាក់បន្ថែមទៀតនៅឆ្នាំ2022 ។
នៅឆ្នាំ2020 ប្រទេសនេះនាំចេញកៅស៊ូ និងកៅស៊ូចំនួន 482.76 លានដុល្លារ។ តួលេខនាំចេញបង្ហាញពីការកើនឡើងជាង 280,000 តោនដែលបាននាំចេញក្នុងឆ្នាំ2019 ។

អត្រាកំណើននៃការនាំចេញកៅស៊ូត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់ឆ្នាំ2024 ។ ប្រទេសកម្ពុជាបានបញ្ជូនប្រមាណ 60% នៃផលិតកម្មកៅស៊ូរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមដោយភាគច្រើននៅសល់ត្រូវបាននាំចេញទៅប្រទេសចិន ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសអឺរ៉ុប៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner