ដើមឆ្នាំ2021 រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងចំនួន4 ដែលមានទុនវិនិយោគសរុបជាង 16 លានដុល្លារ

នៅដើមឆ្នាំ2021នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន4ទៀត និងត្រូវបានគណៈកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចគាំទ្រ និងអនុម័តទាំងស្រុងដោយមានទុនវិនិយោគសរុបចំនួន 16.5 លានដុល្លារ បង្កើតឱកាសការងារបានជាង 2,000 កន្លែង។

គម្រោងវិនិយោគចំនួន4 ស្ថិតក្នុងវិស័យឧស្សាហកម្មដោយការបង្កើតរោងចក្រស្ថិតនៅក្នុងខេត្តក្រុងចំនួន 4ផ្សេងគ្នារួមមាន ៖

ទី1- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ5 ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ 2.4លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន718កន្លែង។

ទី2- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIAN YUAN TONG GARMENT CO., LTD មានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន364កន្លែង។

ទី3- គម្រោងបង្កើតរោងចក្រផលិតធុងទឹកកករបស់ក្រុមហ៊ុន POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 3.9 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន200កន្លែង។

ទី4- គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ 7.8 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 843កន្លែង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner