​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​បរិច្ចាគ​ថវិកា​១​ម៉ឺន​ដុល្លារ​ដល់​យុទ្ធនាការ​ ​«​រត់​ជាមួយ​សាយ​»​ ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ

​ភ្នំពេញ​៖​ ​សិល្បករ​ ​P​l​e​n​g​ ​រួម​ជាមួយ​តារា​តាម​បណ្តាញ​សង្គម​ដទៃទៀត​បាន​ចូលរួម​ជាមួយ​លោក​ ​អួន​ ​បឋម​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​«​សាយ​»​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​១​០​គីឡូម៉ែត្រ​នៅ​ទីក្រុង​កោះ​ពេជ្រ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ ​«​រត់​ជាមួយ​សាយ​»​ ​ដែល​ជា​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​។​

​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​ ​ដល់​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​របស់​ ​សាយ​ ​ដែល​ឥឡូវនេះ​ថវិកា​ដែល​បាន​រៃ​អង្គាស​មាន​ចំនួន​លើស​ពី​៤​៨​ម៉ឺន​ដុល្លារ​ ​បន្ទាប់ពី​គាត់​បាន​រត់​ចម្ងាយ​ជាង​២​ពាន់​៤​០​៨​គីឡូម៉ែត្រ​ ​ឆ្លងកាត់​ខេត្ត​ចំនួន​ ​២​១​ ​ក្នុងរយៈពេល​៩​៧​ថ្ងៃ​ ​។​ ​នា​ឱកាស​នោះ​ ​លោក​ ​សាយ​ ​បាន​មានប្រសាសន៍ថា​ ​ខ្ញុំ​គោរព​ ​និង​កោត​ស​សើ​រ​ការងារ​ ​ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ​កំពុង​ធ្វើ​ ​ដើម្បី​ផ្ដល់​ការ​ព្យាបាល​ដល់​កុមារ​កម្ពុជា​ ​ហើយ​ខ្ញុំ​បាន​ជួយ​ពួកគេ​តាមរយៈ​មធ្យោបាយ​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​ ​។​ ​ឆ្នាំ​ ​២​០​២​០​ ​គឺជា​ឆ្នាំ​ដ៏​លំបាក​មួយ​ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស់​ចំពោះ​ការ​គាំទ្រ​ ​និង​សប្បុរស​ធម៌​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​បុព្វហេតុ​ដ៏​គួរ​ឱ្យ​ស្ងើចសរសើរ​នេះ​ ​។​ ​លោក​បន្ត​ថា​ ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ ​ដែល​ក្រុមហ៊ុន​ធំ​ៗ​នៅ​កម្ពុជា​ ​ដូចជា​ក្រុមហ៊ុន​ ​Smart​ ​បាន​ចូលរួម​គាំទ្រ​កម្មវិធី​សប្បុរស​ធម៌​របស់​ខ្ញុំ​ ​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​ចេះ​ជួយ​យកអាសា​រ​គ្នា​ ​ជាពិសេស​ដល់​អ្នក​ដែល​មិន​មានសំណាង​ជាង​ខ្លួន​ ​ជាពិសេស​ក្មេងៗ​ ​។​ ​លោក​ ​សាយ​ ​ក៏​ទទួល​បាន​ការតែងតាំង​ជាច្រើន​ពី​ពល​រដ្ឋកម្ពុជា​ ​ដើម្បី​ក្លាយ​ជា​ជ័យ​លា​ភី​ពានរង្វាន់​ពលរដ្ឋ​គំរូ​របស់​ក្រុមហ៊ុន​ ​Smart​ ​ផង​ដែរ​ ​ដែល​ជា​ផ្នែក​មួយផ្សេងទៀត​នៃ​យុទ្ធនាការ​ ​«​ឆ្ពោះទៅ​មុខ​រួមគ្នា​»​ ​របស់​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​ដើម្បី​ជ្រើសរើស​ពល​រដ្ឋកម្ពុជា​ដែល​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដល់​សហគមន៍​របស់​ពួកគេ​ទោះបីជា​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ក៏ដោយ​ ​។​

​លោក​ ​F​e​i​ru​z​ ​I​k​h​wan​ ​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​បញ្ជាក់​ថា​ ​លោក​ ​សាយ​ ​បាន​លើកទឹកចិត្ត​ដល់​ពួកយើង​ទាំងអស់គ្នា​ ​ហើយ​ពួកយើង​នៅ​ក្រុមហ៊ុន​ ​Smart​ ​មាន​មោទនភាព​ក្នុង​ការ​រួមចំណែក​ដល់​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​របស់​គាត់​ ​ក្នុង​ការ​រៃ​អង្គាស​ថវិកា​រ​ជាច្រើន​តាមរយៈ​គំនិត​ផ្តួចផ្តើម​ ​ការ​ខិតខំ​ ​និង​ការ​លះបង់​ផ្ទាល់ខ្លួន​ ​។​ ​យើង​សង្ឃឹម​ថា​ ​ការ​បរិច្ចាគ​របស់​ក្រុមហ៊ុន​ទៅកាន់​យុទ្ធនាការ​ ​«​រត់​ជាមួយ​សាយ​»​ ​នៅ​ថ្ងៃនេះ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ ​«​ឆ្ពោះទៅ​មុខ​រួមគ្នា​»​ ​របស់យើង​នឹង​លើកទឹកចិត្ត​ឱ្យ​ពល​រដ្ឋកម្ពុជា​ឲ្យ​ចេះ​រួមគ្នា​ ​និង​ចេះ​ជួយគ្នាទៅវិញទៅមក​ ​ជាពិសេស​ជួយ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ ​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​ទាំងនេះ​ ​។​ ​នៅ​ពេល​ចុង​បញ្ចប់​នៃ​ការ​រត់​ចម្ងាយ​ ​១​០​ ​គីឡូម៉ែត្រ​ ​ក្រុមហ៊ុន​ ​Smart​ ​ក៏បាន​ប្រកាស​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​នឹង​ពង្រីក​ការ​គាំទ្រ​ដល់​សេវា​ថែទាំ​សុខភាព​កុមារ​ឥត​គិតថ្លៃ​ ​តាមរយៈ​ការរៀបចំ​ការ​ប្រគំតន្ត្រី​សប្បុរស​ធម៌​ ​និង​បរិច្ចាគ​ថវិកា​របស់​ក្រុមហ៊ុន​ឲ្យ​គ្រប់​ចំនួន​១​០​ម៉ឺន​ដុល្លារ​ ​។​ ​ការ​ប្រ​គុំ​ត​ន្រ្តី ​Smile​ ​Charity​ ​Concert​ ​នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​តាម​អន​ឡា​ញ​ ​នឹង​មានការ​សម្ដែង​ពី​តារា​ល្បី​ៗ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ជាច្រើន​រូប​ផង​ដែរ​ ​។​ ​ថវិកា​ទាំងអស់​នឹង​ត្រូវ​បាន​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ដែល​ជា​មន្ទីរពេទ្យ​កុមារឈានមុខ​គេ​ខាង​ផ្នែក​ផ្តល់​សេវា​ថែទាំ​សុខភាព​ឥត​គិតថ្លៃ​ដល់​កុមារ​កម្ពុជា​រាប់​លាន​នាក់​ ​។​
​លោក​ ​F​e​i​ru​z​ ​បន្ថែម​ទៀត​ថា​ ​ការធានា​ឲ្យបាន​ថា​ពល​រដ្ឋកម្ពុជា​ ​ជាពិសេស​កុមារ​ ​ទទួល​បាន​ការថែទាំ​សុខភាព​ប្រកប​ ​ដោយ​គុណភាព​ ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ ​Smart​ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជាតិ​ក្នុង​រាល់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ ​។​

​សូម​ជម្រាប​ថា​ ​នា​ពេលថ្មីៗនេះ​ ​ក្រុមហ៊ុន​ ​Smart​ ​បាន​ផ្ដើម​យុទ្ធនាការ​ ​«​ឆ្ពោះទៅ​មុខ​រួមគ្នា​»​ ​ដែល​មាន​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ​។​ ​យុទ្ធនាការ​នេះ​ក៏មាន​វីដេអូ​ដ៏​គួរឲ្យ​រំជួលចិត្ត​មួយ​ក៏​នឹង​មាន​បទ​ចម្រៀង​មួយ​ផង​ដែរ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​ ​ដោយមាន​ការចូលរួម​របស់​អ្នកចំរៀង​លើ​ ​P​l​e​n​g​ ​by​ ​Smart​ ​A​p​p​ ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ផ្សេងៗ​ទៀត​ ​និង​យុទ្ធនាការ​ពលរដ្ឋ​គំរូ​ ​ដែល​ផ្តោត​លើ​ការស្វែងរក​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​សហគមន៍​របស់​ពួកគាត់​ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner