​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ត្រៀម​ផែនការ​សម្រាប់​ដោះស្រាយ​វិបត្តិ​កំពុង​កើតមាន​នៅ​សហរដ្ឋអាមេរិក

​អាមេរិក​៖​ ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​បាន​បញ្ជាក់​ពី​ផែនការ​ដោះស្រាយ​វិបត្តិ​ជាច្រើន​របស់​សហរដ្ឋអាមេរិក​កំពុង​ជួបប្រទះ​ ​។​
​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​លោក​ ​រុន​ ខ្លែ​ន​ ​ដែល​ជា​អនាគត​ប្រធាន​បុគ្គលិក​សេតវិមាន​បាន​និយាយប្រាប់​ទូរទស្សន៍​ CNN ​ថា​ ​ព្រឹត្តិការណ៍​ប៉ុន្មាន​ស​ប្តាហ៍​កន្លងមក​នេះ​បង្ហាញ​ថា​ ​សហរដ្ឋអាមេរិក​ត្រូវ​បាន​បំផ្លាញ​ប៉ុណ្ណា​… ​ហើយ​វា​សំខាន់​ណាស់​ក្នុង​ការ​ស្តារ​វា​ឡើងវិញ​ ​។​
​ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ​រុន​ ខ្លែ​ន​ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ស្ថិត​ក្រោម​ការប្រកាស​អាសន្ន​ ​ដោយមាន​កងកម្លាំង​ឆ្មាំ​ជាតិ​រាប់ពាន់​នាក់​ ​យាមកាម​រឹត​បន្តឹង​សន្តិសុខ​ ​បន្ទាប់ពី​ក្រុម​កុបករ​គាំទ្រ​លោក​ ​ត្រាំ​ ​ចូល​អុក​ឡុង​នៅ​វិមាន​សភា​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​នៅ​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​៕​
​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner