សហរដ្ឋអាមេរិក​ដាក់​ពង្រាយ​កង​ទាហាន​បន្ថែម​នៅ​ទូទាំង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​ដើម្បី​ប្រឆាំង​នឹង​រលក​នៃ​ការ​តវ៉ា​ប្រដាប់​អាវុធ

​អាមេរិក​៖​ ​កង​ទាហាន​រដ្ឋ​ត្រូវ​បាន​ដាក់​ពង្រឹង​បន្ថែម​ទៀត​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ក្នុង​រដ្ឋធានី​របស់​សហរដ្ឋអាមេរិក​ ​ជា​ការរៀបចំ​មួយ​ដើម្បី​ប្រឆាំង​នឹង​រលក​នៃ​ការ​តវ៉ា​ប្រដាប់​អាវុធ​ ​ដែល​អាច​នឹង​កើតមាន​ដោយ​អ្នកគាំទ្រ​លោក​ ​ត្រាំ​ ​មួយក្តាប់​តូច​ ​ដែលគេ​ជឿជាក់​ថា​ ​នឹង​បង្ក​ភាព​ចលាចល​នៅ​ថ្ងៃ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ ​។​
​បណ្តា​រដ្ឋ​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ឆ្មាំ​ការពារ​ជាតិ​ ​ដើម្បី​ជួយ​ពង្រឹង​សុវត្ថិភាព​នៅ​អគារ​ ​កា​ពី​តូ​ល​ ​របស់​ពួកគេ​ ​ស្របតាម​ការព្រមាន​របស់​ទីភ្នាក់ងារ​ ​F​B​I​ ​អំពី​ការ​ធ្វើបាតុកម្ម​ប្រដាប់​អាវុធ​ដោយ​ពួក​បះបោរ​ស្តាំនិយម​ ​ដែល​បាន​បង្ក​ការ​អុកឡុក​ដ៏​ហិង្សា​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​នេះ​ ​។​ ​ក្រុម​បាតុករ​ប្រដាប់​អាវុធ​បាន​បង្ហាញមុខ​នៅ​ខាងក្រៅ​សភា​របស់​រដ្ឋ​ ​អូ​ហៃ​យ៉ូ ​នៅ​ក្នុង​ទីក្រុង​ ខូឡុំប៊ស់ ​ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ប៉ូលីស​ចាប់ខ្លួន​ ​។​ ​អ្នកតំណាង​ដ៏​ធំ​នៃ​ក្រុម​នេះ​ ​ហាក់ដូចជា​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ចលនា​ ​ប៊ូ​ហ្គា​លូ​“​Boo​g​a​l​oo” ​ជា​ចលនា​កងជីវពល​ថ្មី​ដែល​ប្រឆាំង​រដ្ឋាភិបាល​ ​ហើយ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​ពួកគេ​មិន​នៅ​ទីនោះ​ក្នុងនាម​គាំទ្រ​លោក​ ​ត្រាំ​ ​ទេ​ ​ប៉ុន្តែ​សម្រាប់​សេរីភាព​បុគ្គល​ទាំងអស់គ្នា​ ​។​
​ហេតុការណ៍​ស្រដៀងគ្នា​នេះ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​រដ្ឋ​ ​អូ​រី​ហ្គ​ន​ ​និង​នៅ​រដ្ឋ​ ​មី​ឈីហ្គេ​ន​ ​ជា​កន្លែង​ដែល​ក្រុម​អ្នក​តវ៉ា​ប្រហែល​២​៤​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ឯ​វិមាន​កា​ពី​តូ​ល​ក្នុង​ទីក្រុង​ ​លែ​ន​ស៊ីង​ ​នៅ​ពេលថ្ងៃត្រង់​ ​។​ ​ប៉ុន្តែ​មិន​មានការ​រាយការណ៍​អំពី​អំពើ​ហិង្សា​នោះ​ទេ​ ​ហើយ​បន្ទាប់មក​ពួកគេ​បាន​ចាកចេញ​នៅ​រយៈពេល​មួយម៉ោង​ក្រោយមក​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner