​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៦​៩​ករណី​បន្ថែម​ទៀត​នៅ​ក្នុង​របាយការណ៍​ថ្ងៃចន្ទ​នេះ​ ​ក្នុង​នោះ​៨​២​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

​ថៃ​៖​ ​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៦​៩​ករណី​បន្ថែម​ទៀត​ ​ដែល​នាំ​អោយ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១​ម៉ឺន​២​ពាន់​៤​២​៣​ករណី​ ​ខណៈ​មិន​មាន​របាយការណ៍​អំពី​ការ​ស្លាប់​ថ្មី​នោះ​ទេ​ ​ដូច្នេះ​ចំនួន​អ្នក​ស្លាប់​នៅតែ​៧​០​នាក់​ដ​ដែរ​ ​។​

នៅក្នុងចំណោម​អ្នក​ឆ្លង​ទាំង​ ​៣​៦​៩​ ​ករណី​ថ្មី​ខាងលើ​នេះ​ ​ក្នុង​នោះ​មាន​៨​២​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ស្រប​ពេល​ដែល​២​៧​៥​ករណី​ ​រួម​ទាំង​ពលករ​ចំណាកស្រុក​ផង​ដែរ​នោះ​ ​ត្រូវ​បាន​រក​ឃើញ​តាមរយៈ​ការ​តាមដាន​យ៉ាងសកម្ម​ ​។​ ​ដោយឡែក​ ​១​២​ ​ករណី​ទៀត​ត្រូវ​បាន​រក​ឃើញ​ក្នុងចំណោម​អ្នកធ្វើ​ច​ត្តាឡី​ស័ក​ដែល​បាន​មកដល់​ប្រទេស​ថៃ​ ​។​

សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៨​ ​ខែ​មករា​នេះ​ ​នៅ​ទូទាំង​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​សរុប​១​ម៉ឺន​២​ពាន់​៤​២​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៧​០​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៩​ពាន់​២​០​៦​នាក់​ ​ខណៈ​ករណី​សកម្ម​មាន​ចំនួន​៣​ពាន់​១​៤​៧​នាក់​ ​៕​
​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner