មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ខេត្តបាត់ដំបងចេញបទបញ្ជាតឹងរឹងចំពោះកងកម្លាំងឲ្យល្បាតត្រួតពិនិត្យការឆ្លងដែនខុសច្បាប់របស់ពលករចូលក្នុងប្រទសនៅតាមបណ្តាគោលដៅរបស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅថ្ងៃ១៨មករាឆ្នាំ២០២១ បានចេញបទបញ្ជាតឹងរឹងចំពោះកងកម្លាំង ត្រូវល្បាតត្រួតពិនិត្យអោយបានម៉ត់ចត់បំផុត នៅតាមបណ្តាគោលដៅ ដែលបានកំណត់ទុក។ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេ បានអំពាវនាវពលករខ្មែរកុំព្យាយាមលួចឆ្លងដែនខុសច្បាប់ចូលក្នុងប្រទសកម្ពុជា ខណៈពេលដែលខេត្តមួយចំនួន នៃប្រទេសថៃជាប់ព្រំដែនប្រទេសកម្ពុជាកំពុងរាតត្បាតដោយសារជជំងឺកូវីដ-១៩។ លោកមេបញ្ជាកងពលបានបន្តថា ក៏បានអំពាវនាវឲ្យពលករ ដែលលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា កុំគេចវេសចំពោះការធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃអោយសោះ ព្រោះការគេចវេសមិនមែនជារឿងល្អនោះទេ ហើយប្រសិនបើអ្នកគេចវេសនោះមានផ្ទុកជំងឺកូវីដ-១៩ វាធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍ និងក្រុមគ្រួសារ ជាពិសេសអន្តរាយដល់សង្គមជាតិទាំងមូល ។ សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល ចំពោះពលករខែ្មរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនដែលបានកំណត់យ៉ាងណាក៏ដោយ ក៏ពលករមួយចំនួននៅតែបន្តលួចឆ្លងដោយខុសច្បាប់ ហើយកម្លាំងឈរជើងតាមបណ្តាគោលដៅទទួលខុសត្រូវរបស់កងពលតូចថ្មើរជើងលេខ៥៣ បាននឹងកំពុងពង្រឹងការត្រួតពិនិត្យ ព្រមទាំងបន្តសហការយ៉ាងសកម្មជាមួយកម្លាំងចម្រុះ និងផ្នែកពាក់ព័ន្ធដើម្បីទប់ស្កាត់ការលួចឆ្លងដោយខុសច្បាប់របស់ប្រជាពលករខ្មែរមួយចំនួនដែលបានចាញ់ការឆបោករបស់មេខ្យល់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner