​សហរដ្ឋអាមេរិក​ ​និង​ចិន​ប៉ះទង្គិច​គ្នា​ ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជំនាញ​អង្គការ​ ​WHO​ ​នៅ​ទីក្រុង​វូ​ហាន

​ស្វីស​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ទទូច​ឲ្យ​ចិន​អនុញ្ញាត​ឲ្យ​ក្រុម​ជំនាញ​មកពី​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​ថែ​សុខភាព​ ​អតីត​អ្នកជំងឺ​ ​CO​V​I​D​-19 ​និង​អ្នក​បម្រើ​ការងារ​នៅ​មន្ទីរ​ពិសោធន៍​ក្នុង​ទីក្រុង​វូ​ហាន​ ​ខណៈ​សំណើ​នេះ​កំពុង​ធ្វើ​អោយ​ទីក្រុង​ប៉េកាំង​រិះគន់​ត្រលប់​ទៅវិញ​ ​។​
​ក្រុម​ជំនាញ​របស់​អង្គការ​ ​WHO​ ​ដែល​មាន​សមាជិក​ ​១​០​នាក់​បាន​ទៅដល់​ទីក្រុង​វូ​ហាន​ ​ភាគ​កណ្តាល​ប្រទេស​ចិន​ ​កាលពី​ស​ប្តាហ៍​មុននេះ​ ​ប៉ុន្តែ​ពួកគេ​ត្រូវ​ស្ថិតនៅ​ក្នុង​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​សម្រាប់​រយៈពេល​១​៤​ថ្ងៃ​ ​ទៅតាម​បទបញ្ជា​ផ្នែក​សុខាភិបាល​ ​។​ ​អំឡុង​ពេល​ពីរ​ស​ប្តាហ៍​នៃ​ច​ត្តាឡី​ស័ក​នោះ​ ​ក្រុម​ជំនាញ​ ​WHO​ ​បាន​ជួបពិភាក្សា​ ​និង​ស្វែងយល់​បញ្ហា​ជាទូទៅ​តាម​ប្រព័ន្ធ​វីដេអូ​ខុន​ហ្វ្រិ​ន​ ​មុននឹង​ពួកគេ​អាច​ចាប់ផ្តើម​ដំណើរ​ការស៊ើបអង្កេត​ជា​ផ្លូវការ​ ​នៅ​ក្រោយ​បញ្ចប់​ច​ត្តាឡី​ស័ក​ ​។​ ​លោក​ ហ្គា​រែត​ ហ្គ្រី​ត​ស៍​ប៊ី​ ​ជា​មន្ត្រី​តំណាង​របស់​អាមេរិក​ ​ដែល​កំពុង​ចូលរួម​ដឹកនាំ​ក្រុម​ខាងលើ​នេះ​ដែរ​និយាយ​ថា​ ​ចិន​គួរតែ​ចែករំលែក​នូវ​ព័ត៌មាន​គ្រប់យ៉ាង​ ​អំពី​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​របស់​ខ្លួន​ ​បូករួម​ទាំង​គំរូតាង​បាន​មកពី​ការស្រាវជ្រាវ​លើ​សត្វ​ ​មនុស្ស​ ​និង​បរិស្ថាន​នៅ​ទី​ផ្សារ​មួយ​ក្នុង​ទីក្រុង​ ​វូ​ហាន​ ​ដែលគេ​ជឿជាក់​ថា​ ​ជា​ចំណុច​ផ្ទុះ​ដំបូង​នៃ​មេរោគ​កូរ៉ូ​ណា​ (S​AR​S-​Co​V​-2) ​កាលពី​ចុង​ឆ្នាំ​២​០​១​៩​ ​។​
​ជាមួយគ្នា​នេះ​ ​អគ្គនាយក​នៃ​ការិយាល័យ​ឆ្លើយតប​បន្ទាន់​ ​ចំណុះ​ឲ្យ​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​ ​លោក​ ​ស៊ុន​ ​យ៉ាង​ ​បាន​ប្រាប់​គណៈ​ប្រធានប្រតិបត្តិ​របស់​ ​WHO​ ​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​ខុន​ហ្វ្រិ​ន​ថា​ ​ការសិក្សា​នានា​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​វី​រុ​ស​ ​គឺជា​ធម្មជាតិ​នៃ​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​… ​វា​ត្រូវការ​ជាចាំបាច់​នូវ​កិច្ច​សម្របសម្រួល​ ​និង​សហប្រតិបត្តិការ​… ​យើង​ត្រូវ​បញ្ឈប់​រាល់​កា​រដាក់​សម្ពាធ​ផ្នែក​នយោបាយ​ ​៕​
​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner