ថៃ​គ្រោង​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Ox​ford​-​As​t​raZe​n​e​ca​ ​ក្នុង​ករណី​បន្ទាន់​នៅ​ស​ប្តាហ៍​នេះ (Video)

​ថៃ​៖​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ថៃ​ ​ដែល​ហៅ​កាត់​ថា​ ​F​D​A​ ​ត្រូវ​រំពឹង​ថា​ ​នឹង​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​Ox​ford​-​As​t​raZe​n​e​ca​ ​នៅ​ស​ប្តាហ៍​នេះ​ ​សម្រាប់​ការប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ​ ​។​
​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ ​D​C​D​ ​របស់​​​ក្រសួងសុខាភិបាល​ថៃ​ ​លោក​វេជ្ជបណ្ឌិត​ ​អប់​ផា​ស់ ខើ​ន​កា​វី​ន​ភុង​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​និយាយ​ថា​ ​F​D​A​ ​កំពុង​ពិនិត្យមើល​ឯកសារ​​​ដែល​បាន​ដាក់​ជូន​ ​ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​។​ ​លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា​ ​ក្រសួង​ទំនងជា​នឹង​ចាប់ផ្តើម​ការ​ចាក់​ថ្នាំបង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ខ្លួន​ដោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​នៅ​ខែ​ក្រោយនេះ​ ​។​ ​បើ​តាម​អគ្គលេខាធិការ​រង​នៃ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ថៃ​ ​F​D​A​ ​លោក​វេជ្ជបណ្ឌិត​ ​ស៊ូ​រ៉ា​ឆូ​ក​ ​តាំង​វី​វ៉ាត់​ ​ឯកសារ​​​ដែល​បាន​ដាក់​ជូន​ខាងលើ​នេះ​ ​មាន​ព័ត៌មាន​លម្អិត​ទាំង​គុណភាព​ ​និង​ដំណើរការ​ផលិត​វ៉ាក់សាំង​ ​ហើយ​នេះ​នឹង​ជួយ​ពន្លឿន​នៃ​ដំណើរការ​ចុះបញ្ជី​របស់​ខ្លួន​ ​។​
​សូម​ជម្រាប​ថា​ ​បើ​តាម​ការ​គ្រោងទុក​នោះ​ ​វ៉ាក់សាំង​ដំបូង​នឹង​ត្រូវ​ចាក់​លើ​ក្រុម​ដែល​មាន​ហា​និ​ភ័យ​នៅ​ក្នុង​ខេត្ត​ចំនួន​០​៥​របស់​ប្រទេស​ថៃ​ ​ដែល​ត្រូវ​បាន​កំណត់​ថា​ ​ជា​តំបន់​គ្រប់គ្រង​ជំងឺ​ ​Co​v​i​d​-19 ​អតិបរមា​ ​និង​តឹងរ៉ឹង​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner