នាយករដ្ឋមន្រ្តីអង់គ្លេស បង្ហាញពីគម្រោងបន្ធូរបន្ថយការរឹតត្បិត និងប្រកបដោយការប្រុងប្រយ័ត្ន ចំពោះវិធានការទប់ស្កាត់ COVID-19
អង់គ្លេស៖ ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ សាលាមត្តេយ្យ និងសាលាបឋមសិក្សានឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ខណៈសាលាអនុវិទ្យាល័យគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ខាងមុខ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ ក៏បានអះអាងដែរថា ការបន្ធូរបន្ថយការរឹតត្បិតខាងលើ ធ្វើឡើងដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រដែលបញ្ជាក់ថា នីតិវិធីទាំងនេះពិតជាមានសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជម្ងឺ COVID-19 ហើយលោករំពឹងថា រដ្ឋាភិបាលរបស់លោកនឹងអាចធ្វើឲ្យបានច្រើនជាងនេះ ដើម្បីឲ្យប្រទេសវិលត្រឡប់ទៅរកជីរភាពធម្មតាឡើងវិញនាពេលឆាប់ៗនេះ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងចក្រភពអង់ គ្លេសមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២៦ម៉ឺន៩ពាន់១២៧ករណី ក្នុងនោះរួមមានអ្នកជម្ងឺ៣ម៉ឺន៧ពាន់៨៣៧នាក់ ខណៈអ្នកជម្ងឺជាសះស្បើយឡើងវិញសរុបនៅពុំទាន់របាយការណ៍នៅឡើយទេ ៕