នាយករដ្ឋមន្រ្តីបារាំងថ្លែងថា បារាំងនឹងអនុញ្ញាតឲ្យបើកទីតាំងអាជីវកម្មមួយចំនួនឡើងវិញចាប់ពីដើមខែមិថុនាខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

បារាំង៖ បារាំងនឹងអនុញ្ញាតឲ្យភោជនីយដ្ឋាន ហាងកាហ្វេ រង្គសាល និងឆ្នេរបើកទ្វារឡើងវិញចាប់ពីថ្ងៃទី០២ ខែមិថុនាខាងមុខ ស្របពេលដែលការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 កំពុងមានការថមថយចុះ នេះបើតាមការការប្រកាសរបស់នាយករដ្ឋមន្រ្តីបារាំង លោក អេឌ្វ័រ ហ្វីលីព និងត្រូវបានចុះផ្សាយដោយសារព័ត៌ មានរ៉យទ័រនៅទី២៩ ខែឧសភា ឆ្នាំ២០២០ ។

ស្របពេលជាមួយគ្នានេះដែរ នៅតាមតំបន់ «ពណ៌បៃតង» ជាទីដែលការឆ្លងរាលដាលCOVID-19មានកម្រិតទាប ការបើកភោជនីយដ្ឋាន ហាងកាហ្វេ និងរង្គសាលឡើងវិញ គឺតម្រូវឲ្យតែរក្សាគម្លាតរវាងតុនីមួយៗ១ម៉ែត្រពីគ្នា ។ សម្រាប់នៅតំបន់ «ពណ៌ទឹកក្រូច» ពោលគឺនៅជុំវិញទីក្រុងប៉ារីសវិញ គឺអនុញ្ញាតឲ្យបើកតែកន្លែងអង្គុយដែលស្ថិតនៅខាងក្រៅប៉ុណ្ណោះ ដោយមិនឲ្យបើកកន្លែងអង្គុយនៅខាងក្នុងឡើយ ។

គួរបញ្ជាក់ថា បច្ចុប្បន្នបារាំងស្ថិតនៅលំដាប់ទី៧ ជាប្រទេសមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានអ្នកឆ្លងសរុបកើនឡើងដល់១៨ម៉ឺន៦ពាន់២៣៨ករណី ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន៨ពាន់៦៦២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៦ម៉ឺន៧ពាន់១៩១នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner