ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ចំនួន២ម៉ឺន៦ពាន់៤១៧ករណីក្នុង១ថ្ងៃ ខណៈតួលេខនេះជាការបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រេស៊ីល៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានចុះបញ្ជីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២ម៉ឺន៦ពាន់៤១៧ករណីថ្មីនៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដែលនេះជាការបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយទៀត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។

សម្រាប់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេក្នុងប្រទេសប្រេស៊ីល គឺរដ្ឋសៅប៉ូឡូ ជាមួយនឹងករណីឆ្លងសរុប៩ម៉ឺន៥ពាន់៨៦៥ករណី ក្នុងនោះស្លាប់៦ពាន់៩៨០នាក់ និងទីក្រុងរីយ៉ូដឺចេណេរ៉ូ មានករណីឆ្លងសរុប៤ម៉ឺន៤ពាន់៨៨៦ករណី ក្នុងនោះស្លាប់៤ពាន់៨៥៦នាក់ ។

សូមជម្រាបថា បច្ចុប្បន្នប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានអ្នកឆ្លងសរុបកើនឡើងដល់៤៣ម៉ឺន៨ពាន់៨១២ករណី ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន៦ពាន់៧៦៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៣ពាន់១៨១នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner