ឯកឧត្តមបណ្ឌិត ដួង ហេង និងឯកឧត្តម នួន ណារិន្ទ ចុះត្រួពិនិត្យប្រឡាយចំនួន ៤ខ្សែស្មើនឹងប្រវែង៣៥០០ម៉ែត្រ និងប្រគល់បណ្ណសរសើរដល់មន្ត្រីបក្សមូលដ្ឋានឃុំដើមឬស ស្រុកកណ្តាលស្ទឹង

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល៖ ឯកឧត្តមបណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជាកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំដើឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឯកឧត្តម នួន ណារិន្ទ ជាអនុប្រធានទី១ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានការងាររាជរដ្ឋាភិបាលចុះជួយស្រុកកណ្តាលស្ទឹង បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការស្ថាប្រឡាយចំនួន ៤ខ្សែ ស្មើនឹង៣៥០០និងប្រគល់បណ្ណសសើរដល់មន្ត្រីគណបក្សនៅមូលដ្ឋានក្នុងឃុំដើមឬស ដែលខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាពលរដ្ឋនាពេលកន្លងមក។

ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមងារចុះជួយមូលដ្ឋានឃុំដើមឬស និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ដួង ហេងនិងឯកឧត្តម នួន ណារិន្ទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រពលរដ្ឋទាំងអស់ មិនថាតែនៅឃុំដើឬស នោះទេ ពោលគឺនៅគ្រប់ស្រុកទាំងអស់នៅទូទាំងប្រទេស សូមមានក្ដីសុខ ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសូមមានសុខភាពល្អ រកទទួលទានមានបានគ្រប់ៗគ្នា ។

ឯកឧត្តមបណ្ឌិត ដួង ហេង និងឯកឧត្តម នួន ណារិន្ទ បានបន្តថា សម្រាប់ស្រុកណ្តាលស្ទឹង ជាពិសេសឃុំដើមឬស ក្រោមការចុះជួយមូលដ្ឋានពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង គឺលោក និងលោកជំទាវជានិច្ចកាលបានយកចិត្តទុកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយបានកសាងសាលរៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធទឹកសម្រាប់ស្រោចស្រព និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ជាច្រើនដើម្បីសម្រួលដល់ការលំបាកដល់ពួកគាត់ក្នុងការធ្វើដំណើរក្នុងមូលដ្ឋាន ជាពិសេសសាលារៀនបានផ្តល់ចំណេះដឹង ដល់កូនចៅនៅឃុំយ៉ាងច្រើនផងដែរ ។

ជាស្តែងនៅថ្ងៃនេះ ឯកឧត្តមរួមនឹងក្រុមការងារបានចុះត្រួតពិនិត្យ និងការស្តារប្រឡាយទឹក នៅក្នុងឃុំដើមឬស ដែលថវិកាផ្ទាល់ខ្លួនរបស់នាយឧត្តមសេនីយ៍កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើកសិកម្មផងដែរ ។

ឯកឧត្តមបណ្ឌិត ដួង ហេង  ឯកឧត្តម នួន ណារិន្ទ ក៏បានផ្ដាំផ្ញើរអាជ្ញាធរឃុំទាំងអស់ ត្រូវមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ មិនថាបងប្អូនខ្មែរ ឬខ្មែរឥស្លាមទេ ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស COVID-19 នេះ តាមរយៈការផ្សព្វផ្សាយតគ្នា ពីមាត់មួយទៅមាត់មួយឱ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាតហាម ជួបជុំគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាលហើយរដ្ឋាភិបាល បានគិតគូរនិងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការព្យាបាលឱ្យជាសះស្បើយ រហូត១២២នាក់ ខណៈមនុស្ស ចំនួន២នាក់ថ្មី ត្រូវបានក្រសួងសុខាភិបាលបានរកឃើញ ដែលជាករណីនាំចូល។

ឯកឧត្តមបណ្ឌិត ដួង ហេង ឯកឧត្តម នួន ណារិន្ទ ក៏បានបញ្ជាក់ថាយោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ស្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលកំពុងមានជំងឺកូវីដ១៩ ថ្នាក់ដឹកនាំក្រុមការងារបានបំផុសឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាបង្កបង្កើនផលដំណាំរួមផ្សំផ្សេងៗ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែជួបនឹងវិបត្តជំងឺកូវីដ១៩ កំពុងតែរាតត្បាតជាសកល ។

នាឳកាសនោះដែរឯកឧត្តមបណ្ឌិត ដួង ហៀង និងឯកឧត្តម នួន ណារិន្ទ ក៏បានប្រគល់អំណោយមានម៉ាស់ចំនួន១០ប្រអប់ អាកុល៥កាន និងថវិកាមួយចំនួន ដល់គណបក្សឃុំ ដើម្បីយកទៅប្រើប្រាស់ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner