សហព័ន្ធកីឡាសូហ្វតិន្នីស ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ និងពានសម្ដេចក្រឡាហោម ស ខេង នៅពាក់កណ្ដាលខែមិថុនា ខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធកីឡាសូហ្វតិន្នីស ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ និងពានសម្ដេចក្រឡាហោម ស ខេង នៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ នេះបើការបង្ហើបរបស់ឯ ឧ ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីស កាលពីម្សិលមិញ ក្នុងឱកាសដែលឯ ឧ ដឹកនាំមន្ត្រី ធ្វើការបាញ់ថ្នាំ សម្លាប់មេរោគ នៅក្នុងបរិវេណ ទីលានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា ប្រកាសអោយធ្វើការប្រមូលផ្តុំឡើងវិញ ។

បន្ទាប់ពីក្រសួងអប់រំ ជូនដំណឹងដល់សហព័ន្ធកីឡាជាតិទាំងអស់ ដោយបានអនុញ្ញាតឲ្យដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗនោះ ឯ ឧ ជា ប៊ុនហេង បញ្ជាក់ថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានត្រៀមផែនការរួចជាស្រេច តាមលក្ខខណ្ឌសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ និងកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ ជាប្រចាំ ។

ត្រូវធ្វើសេចក្ដីណែនាំទៅក្លិបលីក ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តន៍វិធានការ ការពារមេរោគកូរ៉ូណា បានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួត ហើយការប្រកួតលីកត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន ចំពោះការប្រកួតលីគ មិនត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់ឡើយ ត្រូវមានវិន័យ ក្នុងការអនុវត្តគម្លាតសហ្គម និងគម្លាតបុគ្គល (មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ) ត្រូវធានាថា កន្លែងហាត់ និងប្រកួតលីគ មិនមែនជាកន្លែងឆ្លងមេរោគ កូរ៉ូណារលកទី២ឡើយ ករណីការប្រកួតលីកអនុវត្តន៍មិនបានត្រឹមត្រូវតាមវិធានការ និងការណែនាំបច្ចេកទេស របស់ក្រសួងសុខាភិបាល សហព័ន្ធនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ។

សូមបញ្ជាក់ថា តាមផែនការដែលបានកំណត់របស់សហព័ន្ធ ការប្រកួតកីឡា សូហ្វតិន្នីស ដណ្តើមពានរង្វាន់ថ្នាក់ជាតិ និងពានសម្ដេចក្រឡាហោម ស ខេង ត្រូវរៀបចំតាំងពីខែមីនាមកម្លេះ ប៉ុន្តែដោយសារមានបញ្ហារីករាលដាល នៃជំងឺកូវីត-១៩ នៅទូទាំងសកលលោក ទើបត្រូវពន្យាពេលមកដល់ពេលនេះ  ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner