ម្ចាស់មេដាយមាសពិភពលោកកីឡា ប៉េតង់ ៤សម័យកាលជាប់ៗគ្នា លោកស្រី កែ ឡេង ប្រកាសចូលនិវត្ត ខណៈកីឡាការិនី ស៊ន ស៊ាវម៉ី ម្ចាស់មេដាយមាស កីឡាអាស៊ី និងមេដាយមាស ស៊ីហ្គេម ភ្ជាប់ពាក្យ

អត្ថបទដោយ៖
Kien Sereyvuth

ម្ចាស់មេដាយមាសជើងឯកពិភពលោកកីឡាប៉េតង់ ៤សម័យកាលជាប់ៗគ្នា វីរៈកីឡាការិនី កែ ឡេង បានប្រកាសចូលនិវត្តពីកីឡាប៉េតង់ ដោយសារបញ្ហាសុខភាព ខណៈកីឡាការិនីស្រស់ស្អាត ស៊ន ស៊ាវម៉ី បានភ្ជាប់ពាក្យគួរអោយភ្ញាក់ផ្អើល។

វីរៈកីឡាការិនី កែ ឡេង បានបញ្ជាក់ថា ការសម្រេចចិត្តចូលនិវត្តពីកីឡាប៉េតង់ គឺដោយសារកត្តា២យ៉ាង បញ្ហាសុខភាព វ័យក៏កាន់តែច្រើន និងការងារជាមន្រ្តីបំរើនៅក្រសួងការពារជាតិ ។ ចំពោះការចូលនិវត្តពីអាជីព កីឡាការិនីប៉េតង់ដ៏ឆ្នើមបំផុតរបស់កម្ពុជា លោកស្រីនៅមិនដឹងថាត្រូវធ្វើជាគ្រូបង្វឹកឬយ៉ាណានោះទេ។

គួររម្លឹកថា វីរៈកីឡាការិនីប៉េតង់កម្ពុជា កែ ឡេង គឺជាកីឡាការិនីដ៏មានសក្តានុពលរបស់កម្ពុជា ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុ ដោយគ្រងមេដាយមាសជើងឯកពិភពលោក៤សម័យកាលជាប់ៗគ្នា និងមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់ បំបែកកំណត់ត្រានេះបានឡើយ  គឺក្នុងឆ្នាំ២០១៣ នៅថៃ ឆ្នាំ២០១៥ នៅបារាំង ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ គ្រាដែលព្រះរាជាណាចក្រកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក យុវជន និងស្រ្តី ក្នុងនោះកម្ពុជា ដណ្តើមបានមេដាយ២ មាស១ និងសំរិទ្ធ១ ។

ចំណែកឯ ម្ចាស់មេដាយមាសកីឡាអាស៊ី ស៊ន សៀវម៉ី បានធ្វើទស្សនិកជនមានការភ្ញាក់ផ្ញើល ដោយបានភ្ជាប់ពាក្រជាមួយបុរស កែវ ដេវីត កាលពីម្សិលមិញ លើបណ្ដាញសង្គម និងមហាជនទូទៅ និងអមដោយ សារអបអរសាទរជាច្រើន ហើយខណៈមានអ្នកខ្លះក៏ចង់ដឹងពីប្រវត្តិស្នេហ៍រវាងអ្នកទាំងពីរ និងរឿងរ៉ាវ ក្រោយរៀបការរួចផងដែរ ។

ម្ចាស់មេដាយមាសស៊ីហ្គេម ៣សម័យ និងជាកីឡាការិនីរូបស្រស់ កម្ពស់ក៏បាន រៀបរាប់ថា ការសម្រេចចិត្តភ្ជាប់ពាក្យនេះ កើតឡើងពីសេចក្តីស្រឡាញ់ បន្ទាប់ពីអ្នកទាំងពីរ បានស្វែងយល់ចិត្តគ្នាបានច្រើនគួរសម ។ ដោយឡែក FANS សៀវម៉ីវិញ បាន Comments លើ Facebook ជាមួយនឹងសារជូនពរ ក៏ដូចជាសួរថា តើពេលខឹងស្វាមីប្រើក្បាច់គុនទេ?

សូមរម្លឹកថា កីឡាការិនី ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូដំបូងគេរបស់កម្ពុជា ក្រោយកែប្រែប្រវត្តិសាស្ត្រ ដោយដណ្តើមបានមេដាយមាសកីឡាអាស៊ី កាលពីឆ្នាំ២០១៤ នៅប្រទេសកូរ៉េ និងជាកីឡាការិនីកម្ពុជាដំបូង ដែលទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០១៦ នៅប្រេស៊ីល និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner