ផែនការ៤ធំៗ ត្រូវបានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃ CAMSOC បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីបែងចែកការងារ

អត្ថបទដោយ៖
Kien Sereyvuth

CAMSOC៖ ផែនការ៤ធំៗ ត្រូវបានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា (CAMSOC) បានបើកកិច្ចប្រជុំ និងពិភាគ្សា ដើម្បីបែងចែកនូវការទទួលខុសត្រូវ របស់សមាជិកគណៈកម្មការ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកម្ពុជា ។

កិច្ចប្រជុំខាងលើ ត្រូវបាន ឯ ឧ ជា ច័ន្ទបរិបូរណ៍ បែងចែកជា៤ចំណុចធំៗ ដូចជា៖ ការផលិតកម្មវិធីផ្សាយស្តីពីដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់ការចាក់ផ្សាយតាមប្រព័ន្ធទូរទស្សន៍ អនឡាញ ព្រឹត្តិបត្តិព័ត៌មាន និងរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់អ្នកសារព័ត៌មានអាជីព-អ្នកអត្ថាធិប្បាយកីឡា-អ្នកថតរូបជំនាញតាមបែបកីឡា ។

អ្វីដែលសំខាន់បំផុត ក្នុងពេលព្រឹត្តិការណ៍នោះ គឺមជ្ឈមណ្ឌលព័ត៌មាន (Media Center) ដែលមាន២ចំណុចសំខាន់គឺបច្ចេកវិទ្យា និងធនធានហិរញ្ញវត្ថុ ដែលយើងត្រូវគិតគូរឲ្យបានច្បាស់លាស់ពីពេលនេះតទៅ ដើម្បីឲ្យការស្នើគម្រោងនេះឡើងទៅថ្នាក់ដឹកនាំ មានលក្ខណៈសមស្របទៅ នឹងពេលពេលា និងលទ្ធភាពរបស់យើងដែរ។

សម្រាប់ការងារផ្សព្វផ្សាយ និងព័ត៌មាននេះ ត្រូវបាន ឯ ឧ ជា ច័ន្ទបរិបូរណ៍ បានទៅសិក្សាដោយផ្ទាល់ពីការរៀបចំស៊ីហ្គេមនេះ ចាប់តាំងពីស៊ីហ្គេម នៅប្រទេសសិង្ហបុរី ២០១៥,ម៉ាឡេស៊ី ២០១៧និងម្ចាស់ផ្ទះហ្វីលីពីន ចុងឆ្នាំ២០១៩ នូវអ្វីដែលជាចំណុចល្អ និងចំណុចខ្វះខាត ដើម្បីកែលម្អឲ្យបានប្រសើរសម្រាប់ការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ចំណុចខ្វះខាតទាំងនោះយើងបានកែសម្រួល ហើយបានយកមកដាក់នៅក្នុងផែនការរបស់កម្ពុជាយើងរួចហើយ ប៉ុន្តែផែនការនេះមិនទាន់បញ្ចប់ទេ ដោយយើងនៅរង់ចាំពិនិត្យមើលបន្ថែមនៅស៊ីហ្គេម លើកទី៣១ នៅ ប្រទេសវៀតណាម នាឆ្នាំ២០២១ ខាងមុខមួយទៀត មុនដល់ស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣របស់កម្ពុជាយើង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner