សម្តេចក្រឡាហោម សខេង បានថ្លែងថាគុណភាពអប់រំបណ្តុះបណ្តាលគឺជាកត្តាអាទិភាពដ៏សំខាន់របស់ប្រទេសជាតិ ដើម្បីឆ្ពោះទៅស្តង់ដារជាតិ និងស្តង់ដារអន្តរជាតិ

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នូវក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត ជ័យលាភីនៃសាកលវីទ្យាល័យជាតិបាត់ដំបង ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២.០២៣រូប (ស្ត្រី១.០៥០នាក់) នៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស្នើក្រសួងអប់រំ ជំរុញតាមសាលាឲ្យបង្កើនប្រសិទ្ធភាពសិក្សា ដើម្បីឆ្ពោះទៅស្ដង់ដារជាតិនិងអន្តរជាតិ។ ខណៈដែលរាជរដ្ឋាភិបាល បានចាត់ទុក និង យកវិស័យធនធានមនុស្ស ជាអទិភាពសម្រាប់អាណត្តិទី៦នេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានស្នើទៅក្រសួងអប់រំយុវជននិងកីឡាឲ្យខិតខំបន្តជំរុញទៅតាមបណ្តា
សាលារៀនរបស់រដ្ឋ ត្រូវតែបង្កើនប្រសិទ្ធភាពការសិក្សា របស់សិស្ស ដើម្បីឆ្ពោះទៅបាននូវស្ដង់ដារជាតិ និងអន្តរជាតិ ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្ដល់និស្សិតជ័យលាភីចំនួន ២០២៣នាក់ នៅសាកលវិទ្យាល័យ ជាតិបាត់ដំបង នៅថ្ងៃទី២០
ខែមករានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមថា៖ បច្ចុប្បន្នកម្ពុជា ត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាពក្នុងការជួយអភិវឌ្ឍជាតិ។ ដូច្នេះក្នុងដំណាក់កាលកម្ពុជា មានសុខសន្តិភាពពេញលេញនេះ យុវជនទាំងអស់ ក័ត្រូវក្ដោបឱកាសឲ្យបានក្នុងការខិតខំសិក្សារៀនសូត្រ ពោលគឺ៖” អ្នករៀន ត្រូវរៀនឲ្យចេះ មិនមែនរៀនឲ្យចប់នោះទេ?”។ ហើយអ្នកបង្រៀន ក៏”ត្រូបបង្រៀនគេឲ្យចេះ មិនមែនបង្រៀនឲ្យចប់តែមេរៀន នោះទេ?”។

សម្ដេចបានថ្លែងបន្តទៀតថា ក្នុងការសម្រេចបាននូវគោលដៅឲ្យការសិក្សារបស់កម្ពុជា ទទួលបាននូវស្ដង់ដាជាតិ និង អន្តរជាតិនោះ។សូមស្នើក្រសួងអប់រំ អាជ្ញាធរខេត្ត ក៏ដូចជាគណៈគ្រប់គ្រងសកលវិទ្យាល័យជាតិបាត់ដំបង ឬសាលាផ្សេងៗទៀត រួមនឹងសិស្សនិស្សិត ក៏ត្រូវខិតខំគាំទ្រនូវការដឹកនាំ និងកម្មវិធីសិក្សាដែលបានដាក់ចេញថ្មីៗ ។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង ក៏៏បានរំលេចនូវគម្រោងចង់បង្កើតសាកលវិទ្យាល័យជាតិមួយទៀត នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ក្នុងការចូលរួមបណ្ដុះនូវធនធានមនុស្សរបស់កម្ពុជា ឲ្យបានកាន់តែច្រើនឡើងថែមទៀត ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា នៅទីនោះ ។

នៅក្នុងឱកាសនេះផងដែរ សម្តេចក៏បានថ្លែងនូវការកោតសរសើរ និងជំនឿទំនុកចិត្ត ចំពោះសមាសភាពនៃគណៈកម្មការ ដែលជួយគាំទ្រដល់ដំណើរការរបស់សាកលវិទ្យាល័យបាត់ដំបង និងគណៈគ្របគ្រងសាកលវិទ្យាល័យជាតិបាត់ដំបងនឹងអាចរួមកម្លាំងសាមគ្គីគ្នាសហការ ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅបន្តនូវកិច្ចអភិវឌ្ឍន៍សាកលវិទ្យាល័យនេះ ឱ្យកាន់តែមានគុណភាពក្នុងការអប់រំបណ្ដុះបណ្ដាលនូវធនធានមនុស្ស។

តាមការគូសបញ្ជាក់ពីឯឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា៖ ចាប់ពីឆ្នាំ
២០០៨ សាកលវិទ្យាល័យនេះ បានបណ្ដុះបណ្ដាលនិស្សិតចំនួនជាង ២០.០០០នាក់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ដែលក្នុងនោះមាននៅតាបណ្តាស្ថាប័នរដ្ឋនិងឯកជន ប្រមាណជា៩០ភាគរយ ។

ឯកឧត្តម ក៏បានសង្កត់ធ្ងន៎បន្ថែមថា៖ បច្ចុប្បន្ននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង ក៏កំពុងតែបម្រើការងារក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច វិស្វកម្ម និងវិស័យសំណង់ជាដើម… ។ជាមួយគ្នានេះដែរ ឯកឧត្តម និងគណៈគ្រប់គ្រងសាលា ដែលដឹកនាំដោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក៏បានបន្តនិងខិតខំអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាកាន់តែរីកចម្រើនឆ្លើយតបតម្រូវការរបស់ប្រទេសជាតិផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner