ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន១១ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់៣.០៦៥ករណី

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ ថៃបានរកឃើញអ្នកឆ្លង COVID-19 រហូតដល់១១នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងវីរុសនេះសរុបកើនឡើងដល់៣ពាន់៦៥ករណី ក្នុងនោះស្លាប់៥៧នាក់ និងជាសះស្បើយឡើងវិញរហូតដល់២ពាន់៩៤៥ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ១១ករណីថ្មីនេះគឺសុទ្ធតែជាជនជាតិថៃ ដែលទើបត្រឡប់មកពីឥណ្ឌា កាតា និងគូវ៉ែត ដែលសុទ្ធតែជាប្រទេសកំពុងផ្ទុះការឆ្លងជំងឺ COVID-19 យ៉ាងគំហុក ។

សូមរំលឹកផងដែរថា រដ្ឋាភិបាលថៃកាលពីសប្តាហ៍មុននេះបានសម្រេចចិត្តពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២០ ដោយសារតែការមើលឃើញប្រទេសជាច្រើនទៀត កំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅឡើយ ហើយស្ថានការណ៍ COVID-19 ក្នុងប្រទេសក៏មិនទាន់មានស្ថិរភាព ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner