រដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី ថ្លែងថាឧស្សាហកម្មទេសចរណ៍នៅកោះបាលី នឹងបើកដំណើរការឡើងវិញនៅខែកក្កដា ក្រោយបិទដើម្បីទប់ស្កាត់ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ឥណ្ឌូណេស៊ី៖ កោះបាលីដែលជាគោលដៅទេសចរណ៍ដ៏ល្បីបំផុតប្រចាំប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងបើកទ្វារអាជីវកម្មឡើងវិញនៅខែកក្កដា ឆ្នាំ២០២០ខាងមុខ នេះបើតាមរដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី និងត្រូវបានចុះផ្សាយដោយសារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។

គម្រោងបើកដំណើរការវិស័យទេសចរណ៍កោះបាលីឡើងវិញនេះ ត្រូវបានប្រកាសក្រោយករណីឆ្លងនៅលើកោះនេះ មើលឃើញថា មានចំនួនទាបគឺ៤២០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងនោះមានអ្នកជម្ងឺ០៤ស្លាប់ និងអ្នកជំងឺជាង៣០០នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ។

សូមជម្រាបថា អាជីវកម្មនានានៅលើកោះបាលី ត្រូវបានបិទដំណើរការអស់រយៈពេលខ្ទង់ពីរខែមកហើយ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅលើពិភពលោក ដែលជាលទ្ធផលវាបានបណ្តាលឲ្យកំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីមានការថយចុះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner