បាតុកម្មហិង្សាផ្ទុះឡើងចំនួន០២ថ្ងៃជាប់គ្នានៅសហរដ្ឋអាមេ៉រិក ក្រោយបុរសស្បែកខ្មៅម្នាក់ស្លាប់ដោយសារប៉ូលីសស្បែកស

សហរដ្ឋអាមេ៉រិក៖ បុរសម្នាក់ត្រូវបានគេបាញ់ស្លាប់ក្នុងយប់ទី២ នៃបាតុកម្មដែលក្លាយជាហិង្សាមួយនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ភាគកណ្តាលសហរដ្ឋអាមេ៉រិក បន្ទាប់ពីពលរដ្ឋអាមេ៉រិកស្បែកខ្មៅម្នាក់បានស្លាប់ ដោយសារមន្ត្រីប៉ូលិសស្បែកស នេះបើតាមសារព័ត៌មាន RT នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ទន្ទឹមគ្នា មន្ត្រីប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់នេះ ។ ចំនែកឯអភិបាលក្រុង Minneapolis នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញមុខធ្វើការអំពាវនាវឲ្យមានការបញ្ឈប់អំពើហិង្សា និងការស្តារស្ថេរភាពសាធារណៈឡើងវិញ ។

គួរបញ្ជាក់ថា បាតុកម្មហិង្សាខាងលើនេះ បានផ្ទុះឡើងក្រោយលោក George Floyd អាយុ៤៦ឆ្នាំ បានស្លាប់ ក្រោយពីលោកត្រូវប៉ូលិសចាប់ខ្លួនដោយសង្ស័យអំពីករណីក្លែងបន្លំ ។ ហើយតាមរយៈវីដេអូក្នុងទូរស័ព្ទបានបង្ហាញថា ប៉ូលិសស្បែកសម្នាក់សង្កត់លោក Floyd ដែលជាប់ខ្នោះស្រាប់ឲ្យផ្អឹបនឹងដី ហើយលោក លោក Floyd បានស្រែកថា ខ្ញុំមិនអាចដងដង្ហើមបានទេ ប៉ុន្តែមន្ត្រីប៉ូលិសនោះបន្តសង្កត់លោកទៀតរហូតលោកលែងមានចលនា ហើយបន្ទាប់មកទៀត លោក Floyd ត្រូវបានបញ្ជូនទៅពេទ្យ និងប្រកាសថា បានបាត់បង់ជីវិត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner