លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីដកការអនុគ្រោះផ្នែកច្បាប់មួយចំនួនចេញពីវេទិកាបណ្តាញសង្គមនានា

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលដៅដកការអនុគ្រោះផ្នែកច្បាប់មួយចំនួន ចេញពីវេទិកាបណ្តាញសង្គមនានានៅសហរដ្ឋអាមេ៉រិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។

ការចុះហត្ថលេខារបស់លោក ត្រាំ ខាងលើនេះ ធ្វើឡើងក្រោយលោកផ្ទុះជម្លោះជាមួយក្រុមហ៊ុន Twitter ដោយសារតែបែបបទនៅក្នុងបណ្តាញសង្គមនេះ បានដាក់សញ្ញាព្រមានអំពីការពិត ទៅលើសារដែលប្រធានាធិបតីរូបនេះ បានបង្ហោះ ឬវាមានន័យថា Twitter បានចាត់ទុកអ្វីដែលលោក ដូណាល់ ត្រាំ បានបង្ហោះនោះជាព័ត៌មានមិនគួរឲ្យទុកចិត្ត ។

សូមបញ្ជាក់ផងដែរថា បទបញ្ជាប្រតិបត្តិថ្មីនេះដែរ គឺជាការផ្តល់អំណាចឲ្យប្រតិបត្តិករអាមេ៉រិក អាចចាត់វិធានការស្របតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុននានា ដូចជា Facebook និង Twitter ជាដើម ជាការឆ្លើយតបនឹងសកម្មភាពរបស់បណ្តាញសង្គមទាំងនេះ ដែលបានដើរតួជាប៉ូលិស ក្នុងការវែកញែកសារអ្នកនយោបាយថា ពិត ឬមិនពិត នៅពេលសារទាំងនោះត្រូវបានបង្ហោះជាសាធារណៈ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner