ហ្វីលីពីនបន្ធូរការបិទរដ្ឋធានីស្រោចស្រង់សេដ្ឋកិច្ច ទោះមិនទាន់ធូរស្រាលរឿងកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ កាលពីថ្ងៃម្សិលមិញ បានឯកភាពបន្ធូរបន្ថយការបិទរដ្ឋធានីម៉ានីល ចាប់ពីថ្ងៃទី១ មិថុនា តទៅ ដោយត្រូវបន្តសកម្មភាពចាំបាច់ច្រើនឡើងវិញ ក្នុងគោលដៅសង្គ្រោះសេដ្ឋកិច្ចជួបវិបត្តិធ្ងន់ធ្ងរ។ ការរឹតបន្តឹងខ្លាំងលើសកម្មភាពនិងពាណិជ្ជកម្ម តាំងពីពាក់កណ្តាលខែមីនា បានធ្វើឲ្យហ្វីលីពីនប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង ពុំធ្លាប់មាន ក្នុងរយៈពេល៣៤ឆ្នាំមកនេះ។

កាលពីម្សិលមិញ ហ្វីលីពីនមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន១៧នាក់ថែមទៀត ជាករណីស្លាប់ច្រើនបំផុតក្នុង១ថ្ងៃ តាំងពីហ្វីលីពីនមានជំងឺនេះមក និងអ្នកឆ្លងថ្មី ៥៣៩នាក់ទៀត ខណៈដែលអ្នកជំងឺកូវីដ១៩នៅហ្វីលីពីនកើនដល់១៥៥៨៨នាក់ ស្លាប់កើនដល់៩២១នាក់ និងអ្នកជាសះស្បើយមាន៣៥៩៨នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner