ចូលវះកាត់សម្រាលកូនបានពីរថ្ងៃស្លាប់ ចោលកូនក្នុងគ្លីនិក និងសម្ភព «អុីលីត» នៅខណ្ឌមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្ត្រីម្នាក់បានចូលសម្រាលកូន នៅក្នុងមន្ទីរសំរាកព្យាបាល និងសម្ភព អុីលីត តែដោយសម្រាលតាមបែបធម្មជាតិមិនកើតក្រុមគ្រូពេទ្យបានធ្វើការវះកាត់បានកូនប្រុសម្នាក់ តែជាអកុសលក្រោយពេលវះកាត់បានពីរថ្ងៃក៏ស្លាប់ចោលកូននៅក្នុងមន្ទីរ ពេទ្យតែម្ដង។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលា ម៉ោង ០៩និង ៣០នាទីព្រឹក ថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០២០ នៅក្នុងមន្ទីរសំរាកព្យាបាល និងសម្ភព អុីលឹត ផ្ទះលេខ៤៤៨ ផ្លូវកេខ៧C សង្កាត់ស្ទឹងមាន ជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីសាច់ញាត្តិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំ ណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង។ ប្រភពបានបន្ដថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះបានចូលមកមន្ទីរពេត្យ «អុីលីត» តែដោយសម្រាលតាមបែបធម្មជាតិមុនកើត ក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុសម្នាក់។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីធ្វើការវះបានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ «អុីលីត» មានការធ្វេសប្រ ហែសមិនបានដាក់សុងទឹកនោមអោយជនរងគ្រោះ ធ្វើអោយជនរងគ្រោះដើរចូលបន្ទប់ទៅបត់ជើង ក្នុងបន្ទប់ទឹកក៏ដួលស្លាប់ក្នុងបន្ទប់ទឹកតែម្ដង។

លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន លោក និងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុ តែដោ យភាគីខាងមន្ទីរពេទ្យ និងសាច់ញាត្តិជនរង គ្រោះបានសម្របសម្រួលគ្នាដោយមិនមាន ការប្ដឹងផ្ដល់ ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់។ ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់ សពជនរងគ្រោះត្រូវបានសាច់ញាត្តិក្រុមគ្រួសារ ដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

ដោយ ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner