ខេត្តកណ្តាល៖ SME-កសិកម្មអាចខ្ចីទុនក្នុងការប្រាក់៥%

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ​បានអះអាងថា អ្នកប្រកបរបរខ្នាតតូចនិងមធ្យមនៅក្នុងខេត្តអាចទទួលបានការគាំទ្រផ្នែកទន់ពីធនាគារអភិវឌ្ឍន៍ជនបទដោយការប្រាក់ត្រឹម៥%ក្នុងរយៈពេល១ឆ្នាំហើយក្នុងឆ្នាំទី១ អ្នកខ្ចីបង់ត្រឹមតែការប្រាក់តែប៉ុណ្ណោះ។ នេះគឺជាលទ្ធផលនៃកិច្ចប្រជុំរវាងសហគ្រាសធុន តូចនិងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត។​

លោកបញ្ជាក់ថា​៖​អាជ្ញាធរមិនព្រងើយកណ្តើយចំពោះបងប្អូនសហគ្រាសខ្នាតតូចនិងមធ្យមនោះទេ។ លោកបន្ថែមថា​ក្នុងអំឡុងពេលមានកូវីដនេះ អាជ្ញាធរបានជំរុញឱ្យកសិករទាំងអស់ប្រឹងប្រែងដាំដំណាំនិងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងខេត្តនិងរាជធានីភ្នំពេញ៕

ads banner
ads banner
ads banner