ខេត្តកណ្តាលមានថវិកា៣៣​ពាន់​លាន​​រៀលសម្រាប់ជ្រោងសេដ្ឋកិច្ច ខណៈការវិនិយោគនៅទ្រឹង

អត្ថបទដោយ៖

អភិបាលខេត្តកណ្តាល​លោក គង់ សោភ័ណ្ឌ បានអះអាងថា​ការវិនិយោគនៅខេត្តកណ្តាលនៅទ្រឹងសម្រាប់ដើមឆ្នាំ២០២០នេះ។ សម្រាប់ខេត្តកណ្តាលក៏មិនខុសពីខេត្តផ្សេងទៀតដែរគឺប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបញ្ជាក់ថា ៖ សម្រាប់គម្រោងវិនិយោគ រោងចក្រ​ សណ្ឋាគារ ផ្ទះសំណាក់ កន្លែងកំសាន្តផ្សេងៗទៀតគឺគ្មានទេក្នុងរដូវកាលនេះ។ទន្ទឹមនឹងនេះ ដើម្បីជ្រោងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តកណ្តាលមានថវិកាប្រមានជាង៣៣ពាន់លាន និង​៤៨លាន​រៀលដើម្បីអនុវត្តគម្រោងចំនួន៣៨នៅក្នុងខេត្ត។

យ៉ាងណាក៏ដោយ លោកបានសន្យាថាបើទោះបីកូវីដបានធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ខេត្ត ប៉ុន្តែលោកនៅតែបន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋ៕

ads banner
ads banner
ads banner