ជនជាតិឥណ្ឌាមួយក្រុមបានប្រារព្ធពិធី (3rd Pancham Dham Yatra) និងក្រុងពាលី តាមបែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ជនជាតិឥណ្ឌាមួយក្រុមដែលជាអ្នកកាន់ព្រហ្មញ្ញសាសនាបានប្រារព្ធពិធី (3rd Pancham Dham Yatra) នឹងក្រុងពាលី តាមបែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី ដែលគ្រោងនឹងសាងសង់នៅពុទ្ធមណ្ឌលដ៏ធំមួយក្នុងខេត្តសៀមរាបនាពេលខាងមុខនោះ។

ពិធីក្រុងពាលីនេះ រួមមានពិធីថ្វាយគ្រឿងសក្ការៈ និងប្រកាសឧទ្ទិសបួងសួងចំពោះបារមីវត្ថុស័ក្ដិសិទ្ធក្នុងលោក និងមួយផ្នែកនៃពិធីនេះទៀត គឺបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី នៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ឲ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ក្នុងការសាងសង់ពុទ្ធមណ្ឌលសម្រាប់ឲ្យសាសនិកជនទូទៅគោរពប្រតិបត្តិ តាមនៅមាគាដ៏ល្អសម្រាប់សាសនារបស់ពួកគេ។ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ជាច្រើននាក់បានចូលរួមផងដែរ។

ក្រុមការងារដែលជាសាសនិកនៃព្រហ្មញ្ញសាសនា បានមានប្រសាសន៍ថា យើងបានជ្រើសរើសយកទីតាំងភូមិសាស្ត្រនេះ ដើម្បីគ្រោងនឹងបង្កើតនៅមជ្ឈមណ្ឌលឬពុទ្ធមណ្ឌលសម្រាប់សាសនាទាំងពីរ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងគោលបំណងលើកស្ទួយវិស័យសាសនាឲ្យរីកចំរើនកាន់តែល្អប្រសើរថែមទៀត។ ពីព្រោះខាងសាសនិកនៃព្រហ្មញ្ញសាសនា យើងបានមើលឃើញទីតាំងដីទឹកនៅតំបន់នេះ សម្រាប់កសាងព្រះវិហារដ៏ធំមួយនៅក្នុងមជ្ឈមណ្ឌល ដែលគ្រោងនឹងបង្កើតនៅលើផ្ទៃដីប្រមាណជាង ១០០ ហិកតា ស្ថិតនៅភូមិត្រាច ក្បែររម្មណីយដ្ឋានត្រាវកុដ្ឋ គឺជាទឹកដីដ៏ស័ក្ដិសិទ្ធធដ៏ល្អដែលទឹកទាំងនោះបានហូរធ្លាក់មកពីលើភ្នំគូលែនដែលជាតំបន់ទេសចរប្រវត្តិសាស្ត្រគឺ នៅក្នុងអូរមានលិង្គរហូតដល់ទៅ ១០០០លិង្គឯណោះ នេះបញ្ជាក់ឲ្យឃើញថាសម័យកាលនោះ បុព្វបុរសខ្មែរកាន់ព្រហ្មញ្ញសាសនាផង ព្រះពុទ្ធសាសនាផង។

លោកស្រី ដុកទ័រ សុញ្ញ៉ា ជាសាសនិកនៃព្រហ្មញ្ញសាសនា បានមានប្រសាសន៍ផងដែរថា ការប្រារព្ធពិធី (3rd Pancham Dham Yatra) និងក្រុងពាលី តាមបែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកឲ្យជួយបីបាច់ថែរក្សាបែបនេះ គឺជាលើកទី៣ ហើយដែលយើងបានធ្វើបានប្រារព្ធនោះ លើកទី១-២ និងលើកទី៣នេះ គឺយើងធ្វើនៅក្នុងខេត្តសៀមរាបទាំងអស់។ ហើយអ្វីដែលជាពិសេសជាងនេះទៅទៀតនោះ ក្រុមការងារសាសនិកនៃព្រហ្មញ្ញសាសនារបស់យើង ដែលមានគម្រោងនឹងបង្កើតនៅមជ្ឈមណ្ឌលសាសនា ដ៏ធំនាពេលខាងមុខនោះ គឺមានកម្មវិធីជាច្រើនដូចជា កម្មវិធីអប់រំផ្លូវចិត្ត កម្មវិធីប្រតិបត្តិសាសនា និង កម្មវិធីហ្វឹកហ្វឺនផ្នែកវិជ្ជាជីវ:ឯកទេសផ្សេងៗជាច្រើនផងដែរ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner