រថយន្តដឹកមាន់បុករថយន្តម៉ាក KIA និងបន្តទៅបុករថយន្តហុីយិនដាយ ដែលចតស្ងៀម បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់ នៅខណ្ឌកំបូល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីបញ្ជូនទៅមន្ទីពេទ្យ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់ បន្ទាប់ពី រថយន្តបីគ្រឿងបានបុកគ្នាពេញទំហឹង កាលពី វេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចច្រកចូលបុរីពិភពថ្មីកំបូល នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។ អ្នកស្លាប់ និងអ្នករងរបួសទាំងអស់មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្ដីអ្នករត់កង់បីម្នាក់បានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញរថយន្តម៉ាក KIA FRONTIER ពណ៌ខៀវ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ កំពង់ចាម2A.5948ដឹកគ្រួសារបានបើកតាមបណ្ដោយផ្លូវជាតិលេខ ៤ទៅដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្លងផ្លូវ កំពុងតែបត់ឆ្លងស្រាប់តែមានរថយន្តម៉ាកហុីយិន ៣តោន ៧គីឡូពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F.3336 ដោយដឹកមាន់ពេញ ជិះគ្នា៣នាក់ បើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៤ទិសដៅពីកើតមកលិចស្របទិសគ្នាបានបុកចំកែងខាងក្រោយ រថយន្ត បណ្ដាលឱ្យរថយន្ដម៉ាកគានឹងវិលមួយជុំត្រឡប់ក្បាលទៅទឹសខាងកើតវិញរង របួសធ្ងន់ស្រាលអ្នកជិះខាងក្រោយចំនួន ៥នាក់ក្មេងពីរនាក់ និងមនុស្សចាស់ ៣នាក់ ហើយរថយន្តដឹកមាន់មិនទាន់អស់ល្បឿនបានជ្រុលទៅបុក រថយន្ត ហុីយិនដាយ (ហៅ៥ភ្លៅ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C.5569 ប្រភេទរថយន្តរុឺម៉កសណ្តោង ដែលចតស្ងៀមនៅចិញ្ចើមផ្លូវដីផុត ពីផ្លូវជាតិ ចំពីក្រោយហើយបណ្ដាលឱ្យគៀបតៃកុង និងព្រូចំនួន ៣នាក់ភ្លាមៗក៏មាន ប្រជាពលរដ្ឋ និង រថយន្តសង្គ្រោះបានយកជនរងគ្រោះទាំងបីនាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ទៅដល់មន្ទីរពេទ្យស្រាប់តែបុរសម្នាក់ដែលជាព្រូ ត្រូវបានស្លាប់ដោយសាររងរបួសធ្ងន់ ចំដើមទ្រូង រួចក៏បានដឹកមកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងបានស្ទូចយករថយន្ត ទាំងអស់ទៅរក្សាទុករង់ចាំដោះ ស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុរួចក៏ឲ្យរថយន្តដឹកសពយកទៅដំកល់ទុក្ខ នៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រព្រៃណី៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner