អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកច្រេីននាក់ សង្ស័យមុខសញ្ញាវាយប្លន់

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកជាច្រេីននាក់យកទៅសាកសួរបន្ទាប់ពីពួកគេបានគំរាមយុវជនម្នាក់ឲ្យឈប់ម៉ូតូសង្ស័យមានបំណងប្លន់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេចិនមួយកន្លែង យីហោជីងជន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យមិនទាន់ស្គាល់អត្ថសញ្ញាណនោះទេ។

យោងតាមប្រភពព័ត៌មានបាន្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម្ចាក់ឯងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចេីតហេតុស្រាប់តែលេចមុខជនសង្ស័យជាច្រេីននាក់ជិះម៉ូតូជាច្រេីនគ្រឿងមកពីក្រោយហេីយបានគៀរម៉ូតូជនរងគ្រោះនិងគំរាមឲ្យឈប់តែជនរងគ្រោះមិនឈប់ក៏បន្តជិះទៅមុខដេីម្បីរងកន្លែងសុវត្តិភាព។

ប្រភពដដែលបានបន្តថា លុះទៅដល់កន្លែងហាងមួយកន្លែងក៏ឃេីញមានមនុស្សច្រេីននិងសន្តិសុខផងនោះជនងគ្រោះក៏ជិះចូលចំណែកជនសង្ស័យក៏ជិះទៅមុខបាត់។ មួយសន្ទុះក្រោយមកជនសង្ស័យក៏ត្រឡប់មកវិញឃេីញដូចនេះជនរងគ្រោះក៏ស្រែកឲ្យប្រជាពលរដ្ឋជួយចាប់បាន២នាក់ដោយឡែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនអស់។

ក្រោយមកជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួននិងនាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌផងដែរ។ ពាក់ព័ន្ធករណីខាងលេីក្រុមអ្នកសាព័ត៌មានមិនអាចសុំការបញ្ជាក់ពីកម្លាំងអាវុធហត្ថថាជាករណីអ្វីនោះទេ តែប្រជាពលរដ្ឋសង្ស័យថា ជាករណីប៉ុនប៉ងប្លន់តែមិនបានសម្រេច ព្រោះកន្លងមកតែងតែមានហេតុការណ៍ដូច្នេះជាច្រេីនមកហេីយដោយធ្វេីជាដេញវាយគ្នាហេីយប្លន់យកម៉ូតូជនរងគ្រោះតែម្តង៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner