Sandwich Lover មិនគួររំលងហាង២នេះ

អត្ថបទដោយ៖
AMS

សាំងវិចមិនត្រឹមតែជាជម្រើសសម្រាប់អាហារពេលព្រឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអាហារសម្រន់បរទេសដែលមនុស្សជាច្រើននិយមចូលចិត្តញ៊ាំដូចគ្នា។ បញ្ហាចោទគឺថា នៅពេលចង់ញ៊ាំម្តងៗពិបាកស្វែងរកកន្លែងដែលមានលក់រសជាតិច្រើនជម្រើស និងតម្លៃសមរម្យ រួមទាំងស្តង់ដារអនាម័យមែនទេ? ហាងសាំងវ៉ិចទាំង ២ ខាងក្រោមនេះ មិនធ្វើឱ្យលោកអ្នកខកបំណងឡើយ!

  1. Pong Cambodia 

Pong ពងកំពុងមានឈ្មោះល្បីនិងវាយលុកទីផ្សារអាហារកម្ពុជា! គ្រាន់តែឈានជើងចូលក្នុងហាងភ្លាម ត្រជាក់ភ្នែកភ្លែតជាមួយពន្លឺដ៏ចែងចាំងចេញពីការតុបតែងនិងរចនាបថរបស់ហាង ហាយឡាយជាមួយពណ៌លឿងសែនស្រស់។ នំប្រភេទថ្មីដែលពងហៅថា Sandgers ក្លិនឈ្ងុយពីនំប៉័ង ទើបដុតក្តៅៗស្រួយស្រឹប ធ្វើឱ្យអត់ទ្រាំមិនបាននឹងស្រក់ទឹកមាត់។ ដើមឆ្នាំថ្មី ២០២១នេះ ពងទើបតែបញ្ចេញរសជាតិថ្មីប្លែកដែលអ្នកទាំងអស់គ្នាគួរសាកល្បង ជាពិសេស Spicy Chicken Slaw ដែលជារសជាតិលក់ដាច់ប្រចាំហាង។ ខាំភ្លាមសាច់មាន់ផុយស្រួយ បញ្រ្ជាបភាពហឹសនៅជាប់អណ្តាតតិចៗ ដាក់មួយម៉ាត់ហើយចង់ថែមមួយម៉ាត់ទៀត។ ឥលូវនេះរាល់ការទិញនូវរសជាតិថ្មីណាមួយ គ្រាន់តែបន្ថែម ២០០០រៀលពីលើ នឹងទទួលបានភេសជ្ជៈមួយកែវភ្លាមៗ។ ចាំដល់ណាទៀត?

តម្លៃមានចាប់ពី ១.៧៩ដុល្លារឡើងទៅ

2. Sandwich Shop

ក្រៅពីសាឡាដ ប៊ឺហ្គឺ ហាងនេះផ្តោតសំខាន់ទៅលើសាំងវ៉ិចបែបអាមេរិកាំង។ Egg Sandwich គឺជារសជាតិដែល Best Seller ប្រចាំហាង សាកសមសម្រាប់អ្នកចង់សម្រកគីឡូផងដែរ។ ពងទាក្រឡុកមានរសជាតិប្រៃតិចៗ បើបានស្រោចទឹកជ្រលក់ពីលើ ពិតជាបង្កើនរសជាតិជូរមួយកម្រិតទៀត។ ពិសេសមានបន្ថែមបន្លែដូចជាសាឡាដ ប៉េងប៉ោះ ត្រសក់ ញ៊ាំមិនត្រលាន់ ថែមទាំងឆ្អែតទៀតផង ព្រោះទំហំសាំងវិចធំល្អ សាកសមជាមួយតម្លៃ។ ចង់ខ្ចប់ក៏បាន ចង់ញ៊ាំនៅទីតាំងផ្ទាល់ក៏បាន មានសាខាច្រើនងាយស្រួលសម្រាប់អតិថិជនអាចស្វែងរកទីតាំងនៅជិតខ្លួនបាន។

  • ម៉ោងបើកដំណើការ៖ ចាប់ពីម៉ោង ៧ព្រឹកតទៅ
  • តម្លៃសាំងវ៉ិចមានចាប់ពី ១.៥០ ដុល្លារឡើងទៅ

មានអ្វីចែករំលែកកន្លែងញ៊ាំអីឆ្ងាញ់ៗទេ? អាចប្រាប់តាម Comment ខាងក្រោមបានណា៎!

អត្ថបទដោយ៖ Jacqueli

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner