ព្រហ្មទណ្ឌកំរិតស្រាលប្រើរយះពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យលួចកាបូបឆ្លងខេត្តបានដោយជោគជ័យ

កណ្តាល៖កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ខាននគរបាលខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាល័យ ដោយមានការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រតិបត្តិការណ៌ស្រាវជ្រាវ ប្រើរយះពេល០៥ ថ្ងៃ បានកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យលួចកាបូបឆ្លងខេត្តពីខេត្តកណ្តល រហូតដល់ខេត្តសៀម រាបបានដោយជោគជ័យ។ ហេតុការណ៌ចុះឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅ
ចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប ។
លោកវរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងនៅយប់ថ្ងៃថ្ងៃទី២៨ ខែឧសភា នេះថា ៖ ហេតុការណ៍ដំបូងបានកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទីចំណុច ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ វ៉ន ដានី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មេផ្ទះ ។
ជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប ។
លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានមកស្នាក់នៅជាមួយជនរងគ្រោះ ។ លុះមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ឈ្មោះ ថន ប៊ុនធីប បានលួចរត់ចេញពីផ្ទះ ថែមទាំង លួចយកកាបូប របស់ជនរងគ្រោះ មកជាមួយទៀត ដោយក្នុងកាបូបរនោះមាន សម្ភារៈ មួយចំនួនដូចជា ៖ប្រាក់ដុល្លារ ២.៤០០$ ប្រាក់រៀល៨០ម៉ឺនរៀល ចិញ្ចៀនលោហៈធាតុពណ៌លឿងចំនួន ៣វង់ ក្រវិលលោហៈធាតុពណ៌លឿង១គូរ ប្លង់ដី១ កាតធនាគារចំនួន៣ អត្តសញ្ញាណប័ណ្ណ១ ប័ណ្ណសម្គាល់យានយន្ត ២ និង បណ្ណបើកបរយានយន្ត១ ។
លុះមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកចក ខេត្ដសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀម រាប រួមជាមួយ និងវត្ថុតាងខាងលើ ។ ករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner