រូបិយប័ណ្ណ ១$ ២$ និង ៥$ នៅតែចាយបានជាធម្មតា លើទីផ្សារ ប៉ុន្តែធនាគារជាតិ នៃកម្ពុជា លើកទឹកចិត្តឲ្យពលរដ្ឋ ងាកមកប្រើប្រាស់ប្រាក់រៀលវិញ ដើម្បីលើកតម្កើន រូបិយប័ណ្ណជាតិខ្មែរ

 

ធនាគារជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ មួយបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ $ និង ៥$ នៅតែចរាចរណ៍​បាន​ជាធម្មតា នៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ។

 

ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈម នៃ​ចរាចរណ៍​​ក្រដាសប្រាក់ដុល្លារ អាមេរិកប្រភេទ ១$ $ និង ៥$ និងផលវិបាក របស់គ្រឹះស្ថានធនាគារ និងហិរញ្ញ​វត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រង ប្រភេទក្រដាសប្រាក់ទាំងនេះ ធនាគារជាតិ​នៃកម្ពុជា ពិនិត្យឃើញថា ទាំងក្នុងឃ្លាំង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មាន​ការ​គរជន់ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១$ $ និង ៥$

 

នេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ ហើយអង្គប្រជុំបាន​ឯកភាព​ដាក់ចេញ នូវវិធានការមួយចំនួន ដូចខាងក្រោម៖

 

  • ធនាគារជាតិនៃកម្ពុជា នឹងផ្តល់ពេលវេលាចំនួន៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាស​ប្រាក់​ដុល្លារ​អាមេរិកប្រភេទ ១$ $ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញ​ទៅក្រៅ​ប្រទេស ដោយឥតគិតកម្រៃសេវា
  • បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា នឹងផ្ទេរការចំណាយ ដឹកជញ្ជូនចេញ​ទៅក្រៅ​ប្រទេស លើក្រដាសប្រាក់ ដុល្លារអាមេរិកប្រភេទ ១$ $ និង ៥$ ឱ្យគ្រឹះស្ថានធនាគារ​និង​ហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ ។ ចំពោះការទទួល ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០$ ឡើង​ទៅ គឺមិនមានកម្រៃសេវាទេ
  • ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សា ជាមួយគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈាន​ទៅ​កំណត់​ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ ដុល្លារអាមេរិក ប្រភេទ​តូច​ទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។

 

គួរបញ្ជាក់ថា ការពិភាក្សា ក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមមតិ ពីតំណាងក្នុងវិស័យ​លក់រាយ​មួយ​ចំនួនផងដែរ ។ ធនាគារជាតិនៃកម្ពុជា ក៏សូមបញ្ជាក់ផង​ដែរថា ការអនុវត្តវិធានការខាងលើ មិនមាន​ន័យ​ថា ជាការហាមឃាត់ចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ ទាំងនេះ នៅលើទីផ្សារនោះទេ ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner