អ្នកស្រោចដំណាំម្នាក់ ត្រូវបានរថយន្តបែនដឹកដី ថយក្រោយកិន ស្លាប់ ក្នុងដេប៉ូខ្សាច់មួយកន្លែង នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿង បានថយក្រោយកិនបុរសម្នាក់ ជាអ្នកស្រោចដំណាំ ក្នុងដេប៉ូខ្សាច់មួយកន្លែង តាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បណ្តាលអោយជនរងគ្រោះស្លាប់យ៉ាងអាណោធអាធ័ម នៅវេលាម៉ោងប្រមាណ១១ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។  អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ថ្លែងឱ្យដឹងថា ដេប៉ូខ្សាច់មួយកន្លែងនេះ គឺ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួន ដោយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
ដោយឡែក អធិការនគរបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ឯក ម៉ៅ សឿត  ក៏បានឱ្យដឹងដែរថា រថយន្តបែនដឹកដីនេះ ថយក្រោយខ្វះការប្រុងប្រយ័ត្ន ទើបបង្កជាគ្រោះថ្នាក់នេះតែម្តង ដោយបច្ចុប្បន្នសពជនរងគ្រោះ ឈ្មោះ តុក សុកា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីហើយ ។
សូមរំលឹកថា ដេប៉ូខ្សាច់តាមបណ្តោយផ្លូវ៣៦៩ ក្នុងសង្កាត់ព្រែកថ្មីនេះ គឺ ធ្លាប់បង្កបញ្ហាជាច្រើនដល់ប្រជាពលរដ្ឋផងដែរ ដោយធ្លាក់ដីពេញផ្លូវ និង បើកបរលឿនៗ ងាយប្រឈមនឹងគ្រោះថ្នាក់ ដែលសង្ឃឹម ថា លោកអភិបាលខណ្ឌច្បារអំពៅ នឹងមានចំណាត់ការណែនាំផងដែរ ៕ដោយ ប៊ុនធី

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner