ធនាគារជាតិអាចនឹងលែងឲ្យចាយលុយ១-២និង៥ដុល្លារដើម្បីកុំឱ្យប្រាក់រៀលបន្តចុះថោកទៀត

អត្ថបទដោយ៖

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។ តាមរយៈកិច្ចប្រជុំនេះ ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថា ការអនុវត្តវិធានការមួយចំនួនដូចក្នុងសេចក្តីប្រកាសព័ត៌មាន មិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ។

ធនាគារជាតិបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន នៅពេលចរាចរណ៍ក្រដាស់ប្រាក់ដុល្លារអាមេរិកប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ តាមទិដ្ឋភាពគោលនយោបាយ និងលើទិដ្ឋភាពបច្ចេកទេស។

បើតាមធនាគារជាតិ បច្ចុប្បន្ននេះ គ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាស់ប្រាក់ទាំងនេះមានកម្រិតទាបនៅក្នុងទីផ្សារ។

ធនាគារជាតិនឹងផ្តល់ពេលវេលា៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាស់ប្រាក់ដុល្លារអាមេរិកប្រភេទតូចៗខាង លើ​ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។

ធនាគារជាតិនៃកម្ពុជានឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាស់ប្រាក់ដុល្លារអាមេរិប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕

ads banner
ads banner
ads banner