អគារសិក្សាមួយចំនួន ដែលទ្រុឌទ្រោម និងមានចំណាស់យូរឆ្នាំមកហើយ នៅតាមបណ្តាគ្រឹះស្ថានសិក្សារបស់រដ្ឋក្នុងក្រុងបាត់ដំបង គ្រោងនិងធ្វើការជួសជុលកែលម្អនុងសាសង់ថ្មីឲ្យបានស្អាតឡើងវិញ

អគារសិក្សាមួយចំនួន ដែលទ្រុឌទ្រោម និងមានចំ
ណាស់យូរឆ្នាំមកហើយ នៅតាមបណ្តាគ្រឹះស្ថាន
សិក្សារបស់រដ្ឋក្នុងក្រុងបាត់ដំបង គ្រោងនិងធ្វើការជួសជុលកែលម្អនិងសាងសង់ថ្មីឲ្យបានស្អាតឡើង
វិញ….

  នៅរសៀល ថ្ងៃទី២១ខែមករាឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបាន អញ្ជើញចុះពិនិត្យដើម្បីធ្វើការសិក្សានិងវាយតម្លៃពីគុណភាពនៃសំណង់អគារសិក្សាមួយចំនួននៅតាមបណ្តាសាលារៀននៃគ្រឹះស្ថានសិក្សារបស់រដ្ឋ ដែលមានសភាពចាស់ទ្រុឌទ្រោមក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

        អគារសិក្សា ដែលចាស់ទ្រុឌទ្រោមទាំងនោះមានដូចជា៖ វិទ្យាល័យព្រះមុន្នីវង្ស, វិទ្យាល័យនេតយ៉ង និងសាលាគរុកោសល្យវិក្រឹត្យការខេត្តបាត់ដំបងជាដើម។ ដែលតម្រូវចុះទៅធ្វើការពិនិត្យនិងវាយតមហលៃជាក់ស្តែងពីគុណភាពសំណង់ទាំងនោះ មុនឈានដល់ធ្វើការស្នើសុំជាគោលការណ៍ដើម្បីធ្វការជួសជុលនិងកែលម្អរឲ្យបានប្រសើរឡើងវិញ។ហើយនិងអាចឈានដល់ការសាងសង់ជាថ្មីឡើងវិញប្រសិនបើគុណភាពសំណង់អគារដែលចុះទៅពិនិត្យមើលទាំងនោះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដោយមិនអាចជួសជុលឡើងវិញបានតាមតម្រូវការចាំបាច់មួយចំនួនរបស់សាលា។

      នៅក្នុងការចុះទៅពិនិត្យគុណភាពអគារសិក្សាតាមបណ្តាគ្រឹះស្ថានសិក្សារបស់រដ្ឋទាំងនោះ គីធ្វើឡើងបន្ទាប់ពីទទួលបាននូវការណែនាំ និង ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ ដែលស្ថិតក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម និងលោកជំទាវ រួមនិងសមិទ្ធផលនានាជាច្រើនទៀតដែលមានតម្លៃសរុប ប្រមាណជាង ៥០ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២១ នៅខេត្តបាត់ដំបងកន្លងទៅថ្មីៗនេះ។ដោយបានជម្រុញដល់រដ្ឋបាលខេត្តបាតដំបង ឲ្យចុះពិនិត្យតាមស្ថានសិក្សារបស់រដ្ឋ ដើម្បីរាយការណ៍ពីអគារចាស់ទ្រុឌទ្រោមនៅតាមសាលាទាំងនោះ និងស្នើសុំជាគោលការណ៍ដើម្បីធ្វើការជួសជុលឡើងវិញនិងកសាងអគារសិក្សាថ្មី មួយចំនួនផងដែរ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner