​អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក​និយាយ​ថា​ សហរដ្ឋអាមេរិកនឹង​បន្ត​ជា​សមាជិកភាព​របស់​ ​WHO​ ​ហើយចូលរួម​ក្នុង​កម្មវិធី​វ៉ាក់សាំង​ ​COVAX ​ដើម្បី​ចែកចាយ​ដល់​ប្រទេស​ក្រីក្រ

​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ស្ថិត​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​នឹង​បង្កើន​ការចូលរួម​ជាមួយ​កម្មវិធី​វ៉ាក់សាំង​ ​CO​V​A​X ​ដែល​មាន​គោលបំណង​ចែកចាយ​វ៉ាក់សាំង​អោយ​ដល់​ប្រទេស​ក្រីក្រ​ ​នេះ​បើ​តាម​ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​អាមេរិក​លោក​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ប្រាប់​ទៅកាន់​កិច្ចប្រជុំ​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​តាមរយៈ​វីដេអូ​មួយ​ ​។​

លោក​ ហ្វូ​ស៊ី​ ​បន្ត​ថា​ ​សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្តល់​មូលនិធិ​ដល់​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​ ​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ងាក​ទៅ​រក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​ខ្លាំង​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​តាមរយៈ​ការ​ចាប់ផ្តើម​ផែនការ​តំ​លៃ​១​.​៩​លាន​លាន​ដុល្លារ​ ​ដើម្បី​ដោះស្រាយ​ជំងឺរាតត្បាត​នៅ​ក្នុងស្រុក​ផង​ដែរ​ ​។​ ​លោក​ ហ្វូ​ស៊ី​ ​បាន​ប្រាប់​ទៅ​កិច្ចប្រជុំ​របស់​ ​WHO​ ​តាមរយៈ​វីដេអូ​ទៀត​ថា​ ​ស្ថិត​ក្រោម​កាលៈទេសៈ​ដ៏​លំបាក​ ​អង្គការ​បាន​ប្រមូលផ្តុំ​សហគមន៍​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ដើម្បី​ពន្លឿន​ការ​ផលិត​វ៉ាក់សាំង​ ​ការ​ព្យាបាល​ ​និង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ​។​

ទន្ទឹមគ្នា​ ​ប្រធានាធិបតី​អាមេរិក​ថ្មី​ក៏​កំពុង​ស្វះស្វែង​ចាក់​វ៉ាក់សាំង​ការពារ​ដល់​មនុស្ស​១​០​០​លាន​នាក់​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ ​បង្កើន​ការប្រើប្រាស់​ម៉ាស់​ ​និង​ការ​ធ្វើ​តេ​ស្ត​ ​ពង្រីក​កម្លាំង​សុខភាព​សាធារណៈ​ ​និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​បន្ថែម​ទៀត​ដល់​អ្នក​ដែល​កំពុង​ជួប​ការលំបាក​ពី​ការ​រឹតត្បិត​ ​៕​
​ប្រភព​៖​ R​e​u​t​e​rs


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner